Thursday, June 19, 2025
Homeតារាខ្មែរពេជ្រ សោភា មិនឆ្លងកូវីដ-១៩ ដោយសារតែរៀបជើងព្រួល តាំងពីដំបូង

ពេជ្រ សោភា មិនឆ្លងកូវីដ-១៩ ដោយសារតែរៀបជើងព្រួល តាំងពីដំបូង

តារាចម្រៀងពេជ្រ សោភា បានឲ្យដឹងថា គម្រោងថត MV សម្រាប់បទចម្រៀងចូលឆ្នាំខ្មែរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលដឹកនាំដោយលោកកៅ សីហា នោះ នឹងត្រូវផ្អាកមួយអន្លើសិន ទើបសម្រេចចិត្តតាមក្រោយ ព្រោះថា សុខភាពសំខាន់ជាងបទចម្រៀង។

ការលើកឡើងរបស់សោភា នៅពេលនេះ បន្ទាប់ពីនៅក្រុមហ៊ុនហង្សមាស កំពុងតែផ្ទុះបុគ្គលិកឆ្លងកូវីដ-១៩ ក្រោយពីពិធីការិនីច័ន្ទ កែវនិមល និងស្វាមី ជាមួយកូនស្រី រួមទាំងណុបបាយ៉ារិទ្ធ​, សុគន្ធ និសា វី ឌីណែត បានតេស្ដឃើញវិជ្ជមានទាំងអស់  ខណៈដែលតារាហង្សមាស ជាច្រើនរូបទៀត បានតេស្តកូវីដ-១៩ លើកទី១ លទ្ធផលអវិជ្ជមានទាំងអស់។

ដោយឡែក សោភា ថា នាងមិនមានការបារម្ភច្រើនទេ ព្រោះមួយរយៈចុងក្រោយ នេះនាងមិនបានទៅជួបជុំជាមួយអ្នកណាទ្រង់ទ្រាយធំឡើយ ក្នុងនោះមានទាំងការថតបទចម្រៀងផងដែរ។ នាងថា មាន Studio នៅផ្ទះផ្ទាល់ខ្លួន ពេលខ្លះបញ្ចូលបទចម្រៀងដោយខ្លួនឯង កាត់បន្ថយការជួបជុំតាំងពីផ្ទុះកូវីដ-១៩ មកភ្លាមម្ល៉េះ។

ថ្វីត្បិតតែពេជ្រ សោភា អះអាងថា នាងមិនមានប៉ះពាល់ជាមួយជាមួយតារាមានផ្ទុកកូវីដ-១៩ នៅក្រុមហ៊ុនហង្សមាស ក្ដី តែតាមព័ត៌មានថា សោភា ទើបថតបទចម្រៀង​MV ដែលដឹកនាំដោយលោកកៅ សីហា កាលពីពេលថ្មីៗនេះ  ខណៈដែលលោកសីហា កំពុងតែភ័យឡើងបែកញើស ព្រោះតែប្រឈមឆ្លងកូវីដ-១៩ ដែរ បន្ទាប់ពីលោកបានដឹកនាំសម្ដែង MV របស់ឱក សុគន្ធកញ្ញា កាលពីពេលថ្មីៗនេះ។

ទាក់ទងរឿងនេះ សោភា អះអាងថា នាងពិតជាបានថត MV ដែលដឹកនាំដោយលោកសីហា កាលពីថ្ងៃទី២ ខែមីនា មែន ចំណែក១បទទៀត នាងថតដឹកនាំសម្ដែងដោយលោកកែ​ វិបុល តាំងពីពាក់កណ្ដាលខែកុម្ភៈ មកម្ល៉េះ។

សោភា ថា តាមដឹង លោកសីហា បានដឹកនាំសម្ដែងបទចម្រៀងសុគន្ធកញ្ញា តាំងពីពាក់កណ្ដាលខែកុម្ភៈ អីចឹងទោះជាជួបនាងថ្ងៃទី២ ខែកុម្ភៈ ក៏មិនអីដែរ ហើយនាងចង់ប្រាប់ថា ពេលនេះ ឱក សុគន្ធកញ្ញា គ្មានកើតកូវីដ-១៩ នោះទេ អីចឹងមានរឿងអីដែលលោកសីហា ភ័យ។

ទោះជាពេជ្រ សោភា ថា នាងគ្មានការពាក់ព័ន្ធជាមួយតារាដែលផ្ទុកកូវីដ-១៩ ក្ដី តែនាងបញ្ជាក់ថា បើសិនជានាងជួបហេតុការណ៍អាក្រក់ នាងឆ្លងកូវីដ-១៩ មែននោះ គ្មានអ្វីគួរឲ្យខ្លាចទេ គឺនឹងទៅព្យាបាលតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះជំងឺកូវីដ-១៩ ព្យាបាលជា មិនមែនដូចគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាអាចស្លាប់ភ្លាមនោះទេ៕

RELATED ARTICLES