Thursday, June 19, 2025
Homeតារាខ្មែរអ្នកនាងពេជ្រ សោភា មហាជនកំពុងបារម្ភខ្លាចឆ្លងជំំងឺកូវីដ-១៩

អ្នកនាងពេជ្រ សោភា មហាជនកំពុងបារម្ភខ្លាចឆ្លងជំំងឺកូវីដ-១៩

អ្នកគាំទ្រនិងអ្នកជិតដិតជាច្រើន បានបារម្ភថា អ្នកដឹកនាំសម្តែងនៅទូរទស្សន៍ និងផលិតកម្មរស្មីហង្សមាស លោកកៅ សីហា អាចនឹងឆ្លងជំងីកូវីដ-១៩ ពីអ្នកនាង ច័ន្ទ  កែវនិមល ហើយលោកបានដឹកនាំសម្តែង MV ឲ្យពេជ្រ សោភា និងលោកហ្សូណូ ដោយបានឈរកៀកគ្នាថតរូបទៀតនោះ ពេលនេះ មហាជនជាច្រើនកំពុងដាក់ការសង្ស័យថា អ្នកនាងពេជ្រ សោភា ក៏អាចឆ្លងជំងឺកូវីដ-១៩ ផងដែរ។

គួរបញ្ជាក់ថា  អ្នកនាងកែវ ច័ន្ទនិមល បានឆ្លងជំងឺកូវីដ-១៩ ពីលោកទីតូ អ្នកដឹកនាំថតស្ពតម្នាក់ ហើយបានចម្លងបន្តដល់ស្វាមី និងកូន ខណៈដែលកាលពីយប់មិញនេះ ក្រុមគ្រូពេទ្យ បាននាំអ្នកនាង និងស្វាមី ជាមួយកូនទៅសម្រាកព្យាបាលនៅមន្ទីរព្យាបាលជំងឺកូវីដ កម្រិសស្រាលទៅហើយ។

យ៉ាងណា មហាជនបានបារម្ភពីលោកកៅ សីហា អ្នកអ្នកនាំសម្តែង MV ដែលអាចនឹងឆ្លងជំងឺកូវីដ-១៩ ពីអ្នននាងច័ន្ទ កែវនិមល ខណៈដែលថ្មីៗនេះ គែឃើញលោកបានដឹកសម្តែង MV បទចម្រៀងរបស់អ្នកនាងពេជ្រ សោភា ទើបមហាជនដាក់ការសង្ស័យថា ពេជ្រ សោភា ក៏អាចនឹងឆ្លងបន្តពីលោកកៅ សីហា។

អ្នកគាំទ្រជាច្រើនបានផ្ញើសារសួរសុខទុក្ខពេជ្រ សោភា តែមកដល់ព្រឹកនេះ គេមិនទាន់ឃើញអ្នកនាងពេជ្រ សោភា ឆ្លើយតបសារអ្នកទ្រនោះទេ។ ចំណែកការទាក់ទៅពេជ្រ សោភា ក៏មិនទាន់បានការឆ្លើយតបនៅឡើយ។

ទោះជាយ៉ាងណា លោកកៅ សីហា បានបញ្ជាក់ថា លោកមិនបានជួបច័ន្ទ កែវនិមល ជាយូរមកហើយ ចំណែកឱក សុគន្ធកញ្ញា និងសុគន្ធ និសា លោកទើបតែជួបកាលពីចុងសប្តាហ៍ពី៤ នៃខែកុម្ភៈ៕

RELATED ARTICLES