Thursday, June 19, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា មេធំចង់ឲ្យធ្វើតួឯក ដែលតួឯកប្រុស អាចជាលោកខេមរៈ សិរីមន្ត

ឱក សុគន្ធកញ្ញា មេធំចង់ឲ្យធ្វើតួឯក ដែលតួឯកប្រុស អាចជាលោកខេមរៈ សិរីមន្ត

បើតាមអ្នកដឹកនាំសម្ដែង MV នៅហង្សមាស ម្នាក់ បានបង្ហើបឲ្យដឹងថា ប្អូនថ្លៃថៅកែហង្សមាស ឱក សុគន្ធកញ្ញា ត្រូវបានម្ចាស់ផលិតកម្មវិធីនេះ ជំរុញនិងលើកទឹកចិត្តឲ្យនាងឈានចូលថតភាពយន្ដ ព្រោះថា ពេលនេះកូនប្រុសរបស់នាងវ័យជាង១ឆ្នាំទៅហើយ ហេតុនេះហើយគឺនាងមានសុខភាពល្អ និងរឹងដៃរឹងជើងដូចមុនសម្រាលកូន អីចឹងស័ក្តិសមក្នុងការចូលវាយលុយទីផ្សារភាពយន្ដ។

ការត្រៀមតំណែងតួឯកក្នុងភាពយន្ដលើកទី១នោះ បន្ទាប់ពីឱក សុគន្ធកញ្ញា បានខកខានសម្ដែងភាពយន្ដខ្នាតធំរបស់ហង្សមាស ”ខ្ញុំមានញាណលើស” ដែលជំនួសដោយអ្នកនាងសុខ ស្រីនាង បន្ទាប់ពីសុគន្ធកញ្ញា ជាប់ពពោះនឹងសម្រាលកូនកាលពីឆ្នាំមុន។

ការត្រៀមបញ្ចេញសា្នដៃថ្មីតាមរយៈការឈានចូលទៅថតកុនរបស់ឱក សុគន្ធកញ្ញា នៅពេលនេះ បន្ទាប់ពីមុននេះ លោកខេមរៈ សិរីមន្ដ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងផ្អឹមចម្រៀងមួយអន្លើ ដើម្បីត្រៀមថតភាពយន្ដនាពេលខាងមុខនេះហើយ ហេតុនេះគេជឿថា បើសុគន្ធកញ្ញា ជាតួឯកស្រីនោះ ច្បាស់ជាតួឯកប្រុសដែលត្រូវចាប់ដៃជាមួយនាង ប្រាកដជាលោកខេមរៈ សិរីមន្ត ជាមិនខាន។

គួរកត់សម្គាល់ដែរថា ការធ្លាយដំណឹងឱក សុគន្ធកញ្ញា ចង់ធ្វើតួឯកភាពយន្ដនេះ ចំពេលដែលរយៈពេលចុងក្រោយនេះ នាងហាក់មិនសូវមានបទចម្រៀងល្បីដូចមុនទេ ពោលគឺតាំងពីមានស្វាមី និងកូន១ មក សុគន្ធកញ្ញា ហាក់ចុះខ្សោយជាងមុន ហេតុនេះហើយបើសិនជានាងលេចមុខមកថតសម្ដែងភាពយន្ដនោះ ច្បាស់ជាមហាជនចាប់អារម្មណ៍ ហើយក៏អាចរុញកេរ្ដិ៍ឈ្មោះនាងបានឡើងថែមមួយកម្រិតទៀតជាមិនខាន។

ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ថាកាមានប្ដីនិងកូន មិនធ្វើឲ្យប៉ះពាល់ដល់ការធ្លាក់ចុះនៃប្រជាប្រិយភាពតារាល្បីៗឡើយ ព្រោះថាមនុស្សមិនអាចរស់នៅតែម្នាក់ឯង អស់១ជីវិតបានទេ គឺត្រូវតែមានគូ។

លោកបញ្ជាក់ថា ក្រោយក្លាយទៅជាសាច់ញាតិរបស់ថៅកែហង្សមាស នេះ នៅពេលខាងមុខ សុគន្ធកញ្ញា ប្រាកដជា នឹងកាន់តែល្បីជាងមុន។

ចំណែកមហាជនវិញ មើលឃើញថា ទោះជាសុគន្ធកញ្ញា មិនទាន់ថតកុន ក៏ពេលនេះស្វាមីរបស់នាងបានរៀបជើងព្រួលរួចជាស្រេចទៅហើយ ដើម្បីកុំឲ្យនាងធ្លាក់ចុះនោះ គឺការប្រគល់តំណែងធំជាគ្រូបង្វឹក និងគណៈកម្មការទាំង៤កម្មវិធីផ្សេងគ្នា មានដូចជា “The Voice Cambodia”, “Cambodian Idol”, ”The Voice Kids Cambodia” និង “X Factor Cambodia” ដែលការលេចមុខតាមបណ្ដាកម្មវិធីទាំងនេះ ទោះជាសុគន្ធកញ្ញា គ្មានបទល្បី ក៏អាចជួយរក្សាលំនឹងរបស់នាងបានដែរ៕

RELATED ARTICLES