Thursday, June 19, 2025
Homeតារាខ្មែរមាស សុខសោភា និងថៅកែផលិតកម្មរាម ជួបរដ្ឋមន្ត្រីក្រសួងព័ត៌មាន

មាស សុខសោភា និងថៅកែផលិតកម្មរាម ជួបរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ភ្នំពេញ ៖ តារាចម្រៀង មាស សុខសោភា និងដួង វីរ:សិទ្ធ រួមជាមួយលោកស្រីនួន ស៊ុន្ទរី ហៅស្រីអូន ជាថៅកែផលិតកម្ម រាម បានទទួលការអនុញ្ញាតឲ្យអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

នៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅពេលនោះ លោកស្រី  នួន ស៊ុន្ទរី ហៅស្រីអូន និងស្វាមី ឧកញ៉ា ឈាង រ័ត្ន ប្រធានក្រុមហ៊ុនសម្រស់ធម្មជាតិ និងជាម្ចាស់ផលិតកម្ម រាម បានគោរពជម្រាបជូន និងណែនាំតារាចម្រៀង ២រូប ប្រចាំផលិតកម្មរាម ដែលទើបបង្កើតឡើង រួមមាន អ្នកនាងមាស សុខសោភា និង លោក ដួង វីរ:សិទ្ធ។

តាមការបញ្ជាក់របស់លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន បានឲ្យដឹងថា ផលិតកម្ម រាម បានបង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វប្បធម៌ខ្មែរ តាមរយ:ទម្រង់សិល្ប:បុរាណនិងសម័យ ដោយមានការថតជាខ្សែភាពយន្ត និងជាចម្រៀង MV  ជាពិសេស ធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិ គឺជាបេសកកម្មដ៏សំខាន់របស់ផលិតកម្មរាម៕

RELATED ARTICLES