Friday, June 20, 2025
Homeព័ត៌មានជាតិស្នាដៃពូសន្តិសុខ ផ្អើលពេញប្រទេស ពេលនេះសមត្ថកិច្ចកំពុងចាត់ការតាមច្បាប់

ស្នាដៃពូសន្តិសុខ ផ្អើលពេញប្រទេស ពេលនេះសមត្ថកិច្ចកំពុងចាត់ការតាមច្បាប់

ភ្នំពេញ ៖ បុរសជាសន្តិសុខដែលអនុញ្ញាតឱ្យស្ត្រីជនជាតិចិន លួចចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា នាពេលកន្លងទៅនោះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ពោលគឺបន្ទាប់ពីបុរសរូបនេះ ទើបនឹងបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

បុរសជាសន្តិសុខរូបនេះមានឈ្មោះរ៉ែន សុធារ៉ា អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា។

បុរសជាសន្តិសុខាងលើ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនពីទីតាំងចត្តាឡីស័កចាក់អង្រែក្រោម ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយលទ្ធផលតេស្តលើកចុងក្រោយ អវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ បុរសជាសន្តិសុខខាងលើ បានអនុញ្ញាតឱ្យស្ត្រីជនជាតិចិនមួយក្រុម ចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា ដើម្បីដើរហើរមកខាងក្រៅ គ្រាដែលពួកគេកំពុងធ្វើចត្តាឡីស័ក មិនទាន់គ្រប់ចំនួនកំណត់នៅឡើយ៕

RELATED ARTICLES