Friday, June 20, 2025
Homeតារាខ្មែរសូដា នីតា កក់ក្តៅ ពេលអ្នកនាងចន ច័ន្ទលក្ខិណា ធ្វើបែបនេះ ពេលសម្រាលកូន

សូដា នីតា កក់ក្តៅ ពេលអ្នកនាងចន ច័ន្ទលក្ខិណា ធ្វើបែបនេះ ពេលសម្រាលកូន

សូដា នីតា បានសម្រាលកូនប្រុសលើកដំបូង កាលពីវេលាម៉ោងជាង១២យប់ រាត្រីថ្ងៃទី៣ ឈានចូលទី៤ ខែមីនា​ ឆ្នាំ២០២១ ​នៅមន្ទីពេទ្យអររៀនដា ដោយនាងបានដាក់ឈ្មោះថា ស៊ិនសូ ម៉េងឃុន ។

សូដា នីតា កាន់តែកក់ក្តៅ ពេលអ្នកនាងលក្ខិណា បានរង់ចាំរហូតទាល់តែនាងសម្រាលតែម្ដង ហើយពេលបីកូនប្រុសនីតា ភ្លាមៗនោះ អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានកួចដៃកូនអ្នកនាងនីតា ១០០ដុល្លារផងដែរ។

ទោះជាសម្រាលកូនដំបូងមែន តែគេឃើញស្ថានភាពសុខភាពរបស់សូដា នីតា ល្អប្រសើរ ខណៈដែលស្វាមីរបស់នាង លោកស៊ិន សូរិយ៉ា និងក្រុមគ្រួសារ នៅក្បែរកាយានិងលើកទឹកចិត្តនាងជានិច្ច។

មុនដល់ថ្ងៃសម្រាលកូននេះដែរ សូដា នីតា បានប្រាប់ ”នគរធំ” ថា នាងបានផ្អាកការងារសិល្បៈតាំងពីមានផ្ទៃពោះ៦ខែម្ល៉េះ ហើយតាមគម្រោង នាងនឹងវិលវិញនៅក្រោយចូលឆ្នាំខ្មែរ ពោលគឺនៅខែឧសភា ឆ្នាំ២០២១។

ដោយឡែក លោកស៊ិន សូរិយ៉ា ធ្លាប់អះអាងថា ភរិយាលោកមានសុខភាពល្អណាស់ មុនត្រៀមសម្រាលកូននោះ ហើយលោកនិងនីតា អាចនឹងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ខាងមុខ។ លោកថា ចំពោះមូលហេតុដែលមិនអាចធ្វើពិធីរៀបការ មុនយកកូននោះ ដោយសារតែលោកនិងភរិយាជាប់កាន់ទុក្ខរួមគ្នា ក្រោយពីម្ដាយរបស់នីតា គឺអ្នកស្រីជុំ សារឿន បានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ហេតុនេះហើយមិនអាចធ្វើពិធីរាំរែកផឹកស៊ីជប់លៀងបានទេ។

សូដា នីតា ធ្លាប់ប៉ះស្នេហាមិនសូវសមប្រកបជាច្រើនលើកច្រើនសានោះ បានភ្ជាប់ពាក្យជាមួយលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ដែលជាមន្រ្ដីយោធា អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ ហើយមុនយកកូន អ្នកទាំង២ បានបើកភោជនីយដ្ឋានមួយកន្លែងផងដែរ។

មហាជនចាប់អារម្មណ៍ថា សូដា នីតា មានជីវភាពស្ទុះឡើងក្រោយភ្ជាប់ស្នេហ៍ជាមួយតារាសម្ដែង លោកឋានៈ ដូចជា ពេលនេះនាង និងគូស្នេហ៍ រស់នៅផ្ទះធំ និងជិះរថយន្ដទំនើប Lexus LX570 Kuro តម្លៃជាង២០ម៉ឺនដុល្លារទៀតផង។

សូដា នីតា វ័យ៣៩ឆ្នាំ ស្ថិតក្នុងចំណោមតារាដែលយកកូនមុនរៀបការ មានដូចជា អ្នកនាងយុគ ចិន្ដា, ខាត់ សុឃីម, ឡោម លក្ខិណា, ទេព សម្ផស្ស, ផាត់ ផាន់ណា, នៅ សុនិតា, ឌុច លីដា និងសម ម៉ាណា ជាដើម៕ ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES