សម្តេចហ៊ុន សែន ប្រាប់មន្ត្រីឲ្យពិចារណាទិញវាក់សាំងរបស់អាមេរិក Johnson មកចាក់ជូនប្រជាពលរដ្ឋ ដែលវាក់សាំងនោះ ចាក់ត្រឹមតែ១ដូសតែប៉ុណ្ណោះ មានប្រសិទ្ធភាពអាចប្រឆាំងជំងឺកូវីដ-១៩ បាន។

សម្តេច ហ៊ុន សែន ថ្លែងបែបនេះនៅពេលដែលសម្តេចធ្វើសន្និសីទកាសែតនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វាក់សាំង Astra Zeneca រួចរាល់។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទៅចាក់វាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca នៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ៕