Friday, June 20, 2025
Homeតារាខ្មែរគង់ សុជាតិ- ច័ន្ទ កែវនិមល គ្មានថ្ងៃនិយាយរកគ្នា ខណៈលោជា វិបុល នៅផ្ទះមើលកូន

គង់ សុជាតិ- ច័ន្ទ កែវនិមល គ្មានថ្ងៃនិយាយរកគ្នា ខណៈលោជា វិបុល នៅផ្ទះមើលកូន

គង់ សុជាតិ នៅតែមិនសូវត្រូវគ្នាឡើយ ក្នុងជំនួបដោយចៃដន្យជាមួយអ្នកនាងចាន់ កែវ និមល តាមរយៈពិធីការិនីទាំង២ដួង បានទៅចូលរួមកម្មវិធីខួបកំណើតលោកយ៉ែម សំអូន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅហាងសេវេនប្រាយ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មិនខុសពីមុននោះទេ ព្រោះសុជាតិ និងចាន់ កែវនិមល មិននិយាយស្ដីរកគ្នាមួយម៉ាត់ទេ ខណៈដែលសុជាតិ បានដើរទៅចូលតុកម្មវិធីមុន ហើយកែវនិមល បានចូលទៅតាមក្រោយ ហើយគ្រាន់តែក្រឡេកឃើញសុជាតិ ភ្លាមនិមល ក៏ចេញមកវិញភ្លែតតែម្ដង និងត្រូវបានអ្នកបើកឡានរបស់នាង បើកទ្វារថយន្ដម៉ាក Alphard ពណ៌ខ្មៅ ឲ្យនាងចូល ហើយដឹកចេញយកទៅផ្ទះវិញភ្លាម។

ប៉ុន្តែតារាដែលចូលរួមកម្មវិធីនោះ បែរជាមកប្រាប់អ្នកយកព័ត៌មានយើងថា និមល មិនចង់នៅកម្មវិធីយូរទេ ព្រោះខ្លាចជួបជុំគ្នាច្រើនពេក នាំតែពិបាក ទប់ស្កាត់កូវីដ-១៩ មិនមែននាងគេចចេញពីគង់ សុជាតិ ឡើយ។

នេះមិនមែនជាលើកទី១ឡើយ ដែលគង់ សុជាតិ និងចាន់ កែវនិមល ជ្រកក្រោមទ្រនំហង្សមាស ជាមួយគ្នាមែន តែនៅពេលដែលពួកគេជួបគ្នា មិនបាននិយាយស្ដីរកគ្នាសូម្បីតែ១ម៉ាត់​រយៈពេលជាងជិត១ឆ្នាំមកនេះ។

នៅថ្ងៃដែលតារាសម្ដែងនី មុនីនាថ រៀបការប្អូនស្រីកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងថ្ងៃរៀបការអ្នកនាងប៉ែន ស្រពេជ្រ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នោះ តារាទាំង២ ក៏បានជួបគ្នាដោយចៃដន្យដែរ ប៉ុន្ដែអ្នកទាំង២ មិននិយាយចូលគ្នាឡើយ។

អ្វីដែលចម្លែកនោះ ស្ទើរតែរាល់កម្មវិធីដែលសុជាតិ ជួបនិមល ដោយចៃដន្យនោះ គេមិនដែលឃើញលោកជា វិបុល ទៅចូលរួមកម្មវិធីនោះទេ ខណៈដែលអ្នកនាងសុជាតិ បាននិយាយខ្លីថា លោកវិបុល ជាប់រវល់មើលកូននៅផ្ទះ។

គង់ សុជាតិ បានធ្លាក់ខ្លួនឈឺ និងដឹកចូលពេទ្យសង្រ្គោះបន្ទាន់ កាលពីពាក់កណ្ដាលឆ្នាំ២០២០ នៅពេលដែលអ្នកនាងទទួលដំណឹងថា ស្វាមីសំណព្វចិត្តរបស់នាង លោកជា វិបុល បានបង្កាត់ភ្លើងស្នេហានៅក្រៅឆាកជាមួយចាន់ កែវនិមល។ ប៉ុន្ដែសុជាតិ បានធូរស្រាលឡើងវិញ ក្រោយពីអ្នកនាងត្រូវបានអ្នកនាងយុគ ចិន្ដា  ផ្ដល់កម្លាំងចិត្ត ដោយប្រាប់សុជាតិ ថាកុំឲ្យនាង បារម្ភច្រើនអី នាំតែឈឺទេ របស់យើង គឺនៅតែជាកម្មសិទ្ធិរបស់យើងដដែលហ្នឹង។

សុជាតិ កាន់តែធូរទ្រូងថែមទៀត នៅពេលដែលថៅកែហង្សមាស បានសម្រេចចិត្តលែងឲ្យលោកលោកវិបុល និងកែវនិមល ធ្វើពិធីការិនីឆ្លងឆ្លើយជាមួយគ្នាទៀតហើយ ទើបរឿងនេះបានរលត់កម្ដៅបន្ដិចម្ដងៗ។

ដោយឡែក លោកជា វិបុល ទំនងជាដឹងខ្លួនខុស និងចង់ឲ្យសុជាតិ ជឿជាក់ឡើងវិញ ទើបលោកបានសម្រេចចិត្តចូលសាងផ្នួសជាសាមណេរ (នេន) រយៈពេល១០ថ្ងៃ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។

នៅដើមឆ្នាំ២០២១ នេះ គេឃើញអ្នកនាងសុជាតិ និងស្វាមីក្មេង បានរឹតចំណងស្នេហាឡើងវិញទ្វេដង ដោយពួកគេបង្ហាញភាពផ្អែមល្ហែមស្នេហ៍មិនចាញ់គូស្នេហ៍យុវវ័យទេ។ ចំណែកអ្នកនាងចាន់ កែវនិមល បានឡើងងារជាជំទាវ ព្រោះស្វាមីនាង លោកសូវ៉ាត សីលា មានតួនាទីឯកឧត្តម។

អ្នកនាងសុជាតិ មិនទាន់បំពេញបំណងលោកជា វិបុល រឿងចង់បានកូនភ្លោះប្រុសនោះឡើយ ខណៈដែលចាន់ កែវនិមល កំពុងរៀបគម្រោងយកកូនភ្លោះផងដែរ។

ទស្សនិកជនរង់ចាំមើលថា រវាងអ្នកនាងសុជាតិ និងកែវនិមល មួយណានឹងសម្រចបំណងពពោះកូនភ្លោះបានមុន? ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES