ខណៈដែលទើបតែបង្ហាញមុខសង្សារថ្មីៗ អតីតតារាចម្រៀងផលិតភ្លេងរីខដ កញ្ញាវ៉ាន់នីឡា បានចេញសារធ្ងន់ៗ ព្រលះទៅក្រុមអ្នកលេងហ្វេសប៊ុកមួយចំនួន ដែលបានលើកកកាយរឿងអតីតកាលនាង ជាមួយកូនលោកមេប៉ូលិសម្នាក់ ឈ្មោះ គុយ សិទ្ធិសក្តិ រហូតបែកធ្លាយរូបភាពអាក្រាតកាយ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កញ្ញា វ៉ាន់ នីឡា បានបង្ហោះរូបភាពជាមួយបុរសម្នាក់ ដែលគេស្គាលថាជាសង្សារថ្មីរបស់នាង អមជាមួយសំណេរថា “Thank u so much my bestie for spending this quality time with me . I love u unconditionally”។

យ៉ាងណា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កញ្ញាវ៉ាន់ នីឡា បានបង្ហោះសារ អមជាមួយសំណេរដែលមានអត្ថន័យធ្ងន់ៗថា “ផ្ញើរជូនមនុស្សមួយចំនួន . ខ្ញំដឹងខ្លួនថា ខ្ញំុមានអតីតកាលមិនល្អ តែខ្ញំុអត់ដែរទៅឆក់ ប្លន់ ធ្វើបាបអ្នកណា រឺមាត់ឆ្កែដូចពួកអ្នកដែលឌៀលត្មេះគេនោះទេ .

មានពេល យកពេលវេលានេះទៅឈឺឆ្អាលនឹងក្រពះខ្លួនឯងសិន ចាំមកវិភាគហែករឿងរបស់គេ . ហើយកុំភ្លេចការពារកូនក្មួយស្រីអស់លោកឯងឲ្យបានល្អ ដើរឃ្វាលគ្រប់វិនាទី ក្រែងលោចិត្តទន់ជឿសំដីគេដូចខ្ញំុ

បើសិនកូនក្មួយពួកលោកឯងជួបរឿងដូចខ្ញំុ ប្រហែលមួយៗទៅចងក ហក់ទឹកងាប់បាត់អស់ហើយ . ខ្ញំុអត់ចង់ជេរលើសហ្នឹងទេ ព្រោះមួយចំនួន fake profile ទោះជេរវា ក៏វាមិនចេះឈឺដែរ លុះត្រាតែរឿងនេះកើតឡើងលើគ្រួសារពួកគាត់ . “ពួកមីសត្វអាសត្វអស់នេះ “។

យ៉ាងណា ក្រោយពេលបង្ហាញមុខសង្សារថ្មីនេះ មហាជនជាច្រើនបានសម្តែងការអបអរសាទរ ហើយជឿជាក់ថា កញ្ញាវ៉ាន់ នីឡា អាចលុបដានស្នេហ៍ចាស់ចេញពីបេះដូង ជ្រើសយកអ្នកថ្មីមកថែទាំដោយក្តីស្រលាញ់ចេញពីបេះដូង៕
