Thursday, August 14, 2025
Homeតារាខ្មែរអ្នកនាងកែ​វ និសា លោកសាន ផានិត នៅតែអាល័យ?

អ្នកនាងកែ​វ និសា លោកសាន ផានិត នៅតែអាល័យ?

មន្ដស្នេហ៍របស់អ្នកមេម៉ាយកែវ និសា ពិតជាមិនធម្មតាមែន ព្រោះបានធ្វើឲ្យអតីតសង្សារ លោកសាន ផានិត នៅតែដេកយកដៃគងថ្ងាសស្ដាយក្លិនស្រីស្អាត រហូតដល់តារាចម្រៀងគ្មានសក់រូបនេះ បានចារឈ្មោះនាងនៅលើដើមទ្រូងទៀតផង។

សំណួរដែលមហាជនចង់ដឹងថា តើសាន ផានិត ដេកឱបប្រពន្ធថ្មីរាល់យប់ តែតាមពិត ចិត្តនៅតែនឹកដល់អ្នកមេម៉ាយកែវ និសា?

អតីតសង្សារកែវ និសា បានប្រាប់អ្នកកាសែតថា ភរិយារបស់លោក អ្នកនាងចេវ សោភា មិនដែលខឹង ឬប្រចណ្ឌលោកដែលចាក់ឈ្មោះនិសា លើដើមទ្រូងនោះឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ ប្រពន្ធថ្មីលោកមានតែហាមមិនឲ្យលោកលុបសាក់នោះទៀតផង ព្រោះនាងយល់ថា បើលុបទៅហាក់ដូចជាមិនឲ្យតម្លៃដល់និសា។

ទោះជាសាន ផានិត បង្ហាញចិត្តភក្ដីថា លោកស្នេហ៍ស្មោះតែនិសា យ៉ាងណាក្ដី ក៏អ្នកមេម៉ាយរូបស្រស់វង្ស សុផាវណ្ណ ហៅកែវ និសា នោះ ហាក់គ្មានចាប់អារម្មណ៍ជាមួយម្ចាស់បទ ”ទូរស័ព្ទប្រាប់ផង”​ នោះទៀតទេ។ ប៉ុន្តែសាន ផានិត ធ្លាប់និយាថា ពេលលោកឡើងឆាក CNC ជួបកែវ និសា នាងបាននិយាយរកលោកធម្មតា ហើយថែមទាំងសួរសុខទុក្ខប្រពន្ធថ្មីលោកទៀតផង។

កែវ និសា បានផ្ដាច់ស្នេហ៍ពីសាន ផានិត នៅពេលដែលនាងងាកទៅភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេងរូបសង្ហា លឹម ជាឡាយ ក្រោយនាងបានលែងលះជាមួយអតីតប្ដីអាណិកជនខ្មែរ មកពីអាមេរិក លោកគាំ វារី កាលពីឆ្នាំ២០០៩ ដោយល្បីថា នាងមានកូនស្រី១ អាយុជិត១០ឆ្នាំ ជាមួយអតីតប្ដី។ ប៉ុន្ដែនិសា មិនដែលហ៊ានចេញមុខបកស្រាយរឿងមានកូន១នេះឡើយ ខណៈដែលពេលនេះគេជឿថា នាងមិនមែនទុកបេះដូងឲ្យនៅទំនេរទេ គឺមានគូស្នេហ៍ថ្មីទៀត ហើយគ្រាន់តែមិនហ៊ានបញ្ចេញមុខប្រុសស្នេហ៍ប៉ុណ្ណោះ។

អ្នកមេម៉ាយសម្រស់ផូផង់កែវ និសា ក្រៅពីធ្វើឲ្យសាន ផានិត ដេកឱបប្រពន្ធតែចិត្ត នៅតែនឹកនាងរៀងរាល់រាត្រីនោះ ពេលនេះនាងកាន់តែហ៊ឺហាជិះរថយន្ដ២គ្រឿងឆ្លាស់គ្នា គឺLandcruiser​V8 និងAlphard ៕

លោកសាន ផានិត
RELATED ARTICLES