Wednesday, November 26, 2025
Homeព័ត៌មានជាតិគម្រោងខុនដូ Urban Village ប្រកាសការត្រៀមបើកលក់អគារ Sky Prime Building H ជាអគារខ្ពស់ជាង គេបំផុតនៅតាមបណ្ដាយមហាវិថីសម្ដេច​ ហ៊ុន សែន

គម្រោងខុនដូ Urban Village ប្រកាសការត្រៀមបើកលក់អគារ Sky Prime Building H ជាអគារខ្ពស់ជាង គេបំផុតនៅតាមបណ្ដាយមហាវិថីសម្ដេច​ ហ៊ុន សែន

ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះនៅពីក្រោយគម្រោង ខុនដូទំនើប ដែលឈ្នះពានរង្វាន់ជាច្រើន គឺគម្រោង Urban Village បានប្រកាសការត្រៀមបើកលក់អគារ Sky Prime Building H នៅក្នុងព្រឹត្តិការណ៍មួយដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល Factory Phnom Penh។

ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជិត២០០នាក់ ដែលចាប់អារម្មណ៍ទៅលើគម្រោងខុនដូ Urban Village ដំណាក់កាលទី២ ហើយពួកគេក៏បានទស្សនាផ្ទះគំរូរបស់គម្រោង Urban Village ដែលមានទីតាំង ស្ថិតនៅខាងក្នុងមជ្ឈមណ្ឌល Factory Phnom Penh ផ្ទាល់ផង​ដែរ គម្រោងខុនដូស្ដង់ដារហុងកុង ធំជាងគេនៅកម្ពុជា ក្រុមហ៊ុន Urban Hub Cambodia គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ និងមានកេរ្តិ៍ឈ្មោះល្បី បំផុតនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Urban Hub Cambodia គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Goldfame Group និង Urban Living Solutions។

លោកស្រី Catherine Chan នាយក​ប្រតិបត្តិ​នៃគម្រោង Urban Village បាន​លើកឡើងថា ក្រុមហ៊ុនមានក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការបង្ហាញ និងត្រៀមបើកលក់នូវអគារ Sky Prime Building H ទៅកាន់ទីផ្សារអចលនទ្រព្យដែលកំពុងមានការរីកចម្រើនយ៉ាងលឿនបំផុតនៅកម្ពុជា។ លោកស្រីក៏បានកត់សម្គាល់ផងដែរថា គម្រោង Urban Village កំពុងក្លាយជាគម្រោងខុនដូដែលលក់ ដាច់បំផុត និងពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជា។

យូនីតរាប់ពាន់នៅក្នុងអគារ E, F និង G នៅក្នុងគម្រោង Urban Village ដំណាក់កាលទី២ បានលក់ជិតអស់ហើយក្នុងរយៈពេលដ៏ខ្លី។ “យើងគឺជាគម្រោងតែមួយគត់ និងដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់គម្រោងខុនដូល្អដាច់គេបំផុតនៅក្នុងទ្វីបអាស៊ី និងពានរង្វាន់ប្រាំផ្សេងទៀត ដែលផ្ដល់ជូនដោយក្រុមហ៊ុនរៀបចំ ការប្រកួតពានរង្វាន់អចលនទ្រព្យដ៏ល្បី Asia Propery Guru។ ខ្ញុំមានទំនុកចិត្តក្នុងការនិយាយថា គម្រោង Urban Village គឺគម្រោងអភិវឌ្ឍន៍ចម្រុះដែលលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជា ហើយវា គឺជាគម្រោងអភិវឌ្ឍន៍ដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ជាមួយស្តង់ដារអន្តរជាតិនៃគុណភាពសំណង់ និងការរចនាប្លង់” លោកស្រី Catherine បានមានប្រសាសន៍។

គម្រោងខុនដូតែមួយគត់នៅកម្ពុជាដែលឈ្នះពានរង្វាន់ប្រាំក្នុងពេលតែមួយ កាលពីខែឧសភា ឆ្នាំ២០១៩ គម្រោង Urban Village បានឈានដល់កម្រិតថ្មីមួយនៃភាពជោគជ័យ និងការទទួលស្គាល់នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយសារគម្រោង Urban Village បាន​ឈ្នះពានរង្វាន់ចំនួន៥ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនរៀបចំការប្រកួតពានរង្វាន់អចលនទ្រព្យមកពីប្រទេសសិង្ហបុរី Asia Property Guru។

គម្រោង Urban Village បានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា”, “គម្រោងខុនដូល្អដាច់គេនៅក្នុងទីក្រុងភ្នំពេញ”, “គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់គេ”, “គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ” និងពានរង្វាន់ចុងក្រោយ គឺ “គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ” ក្នុងឆ្នាំដដែល ខែវិច្ឆិកា គម្រោង Urban Village បានបំបែកឯតទគ្គកម្មក្លាយជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ដែលបានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេនៅអាស៊ី” នៅឯកម្មវិធីប្រកួតពានរង្វាន់គម្រោងអចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ធ្វើឡើងនៅប្រទេសថៃ។

អគារលំនៅដ្ឋានទំនើបខ្ពស់ជាងគេបំផុតនៅតាមបណ្ដាយមហាវិថីសម្ដេច ហ៊ុន សែន អគារ Sky Prime H គឺជាអគារទីបួននៃគម្រោង Urban Village ដំណាក់កាលទី២។ វានឹងក្លាយជាអគារលំនៅដ្ឋានស្តង់ដារអន្តរជាតិលំដាប់ខ្ពស់បំផុតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុនសែន ជាតំបន់មួយដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។

គម្រោង Urban Village ព័ទ្ធជុំវិញដោយ សាលារៀន មន្ទីរពេទ្យ អាជីវកម្ម និងផ្សារទំនើប រួមមាន ៖ សាលាអន្តរជាតិភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ កាន់តែអស្ចារ្យថែមទៀតនោះ គម្រោង Urban Village មានចម្ងាយត្រឹមតែ២០នាទីប៉ុណ្ណោះពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

“អគារ Sky Prime Building H នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅលើបណ្ដោយមហាវិថីសម្តេច ហ៊ុនសែន បែរមុខទៅរកសួនច្បារដ៏ស្រស់ស្អាត ទេសភាពទីក្រុងដ៏អស្ចារ្យ និងទេសភាពមាត់ទន្លេបាសាក់ ដ៏ស្រស់ឆើតឆាយ។ ក្នុងគម្រោង Urban Village អ្នកមិនចាំបាច់ចាកចេញពីអគារនោះទេ ហើយអ្នកនៅតែអាចទទួលបានសេវាកម្ម និងផលិតផលផ្សេងៗដែលអ្នកត្រូវការពីហាងលក់រាយទាំងអស់ដែលមានទីតាំងនៅក្នុងអគារផ្ទាល់” លោកស្រី Catherine មានប្រសាសន៍បន្ថែម។

គម្រោងដែលតម្លៃសមរម្យជាមួយការរចនាម៉ូតល្អឥតខ្ចោះ យោងទៅតាមលោក David Cole ជាប្រធានផ្នែកស្ថាបត្យកម្មនៃគម្រោង Urban Village បាន​មានប្រសាសន៍ថា គម្រោង Urban Village ត្រូវបានគូរប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មនៅក្នុងប្រទេស អង់គ្លេស ហើយក្រុមហ៊ុនអភិវឌ្ឍគម្រោង Urban Village មានគោលបំណងផ្ដល់ជូននូវជម្រើសនៃការ រស់នៅថ្មីមួយដែលផ្ដោតសំខាន់ទៅលើសហគមន៍ជាពិសេសការលើកទើបចិត្តឲ្យមានការប្រាស្រ័យទាក់ទងគ្នារវាងអ្នករស់នៅក្នុងអគារ និងដើម្បីឆ្លើយតបជាមួយតម្រូវការលំនៅដ្ឋានយ៉ាងច្រើនសម្រាប់ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញ។

លោក David បាន​បន្ថែមទៀតថា គម្រោង Urban Village ត្រូវបានរចនាដោយយកចិត្តទុកដាក់បំផុត តាមរយៈការរួមបញ្ចូលគ្នានៃរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនកម្ពុជាជាមួយការរស់នៅបែបសម័យទំនើប។ “ចំណុចសំខាន់ដើម្បីទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍ជាមួយគម្រោងនេះ គឺការបង្កើតឲ្យមានអារម្មណ៍នៃការរស់នៅបែបសហគមន៍។

ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការបញ្ចូលចំណុចពិសេសៗទៅក្នុង ការរចនាគម្រោងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន មានដូចជា ៖ អាងទឹក ហាងលក់ទំនិញ ការិយាល័យ កន្លែងចតរថយន្ដ និងទីធ្លាសហគមន៍ជាច្រើនដែលអាចអនុញ្ញាតឲ្យអ្នករស់នៅក្នុង អគារអាចប្រាស័យទាក់ទងគ្នាទៅវិញទៅមកបានកាន់តែប្រសើរ“ លោក David Cole មានប្រសាសន៍៕

RELATED ARTICLES