Tuesday, November 25, 2025
Homeព័ត៌មានជាតិក្រុមគ្រួសារនាងបានទទួលដំណឹង មិនដឹងជាតក់ស្លុតប៉ុនណាទេ

ក្រុមគ្រួសារនាងបានទទួលដំណឹង មិនដឹងជាតក់ស្លុតប៉ុនណាទេ

ខេត្តព្រះសីហនុ ៖ នារីជាជនបរទេសវ័យក្មេងម្នាក់បានកើតមានអាការមិនស្រួលខ្លួន ក៏ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែអកុសល ដោយសារតែអាការជំងឺធ្ងន់ធ្ងរពេក ទើបនារីរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ។

ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យបង្អែកចម្ការចេក) ស្ថិតនៅក្រុម៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

នារីជាជនរងគ្រោះខាងលើ មានឈ្មោះ MELENIA LIE ភេទស្រី កើតថ្ងៃទី០៦ ខែមករា ឆ្នាំ២០០០ សញ្ជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ C6170194 មានសុពលភាពដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ទិដ្ឋការលេខ Exx1900172760 សុពលភាពដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានកើតមានអាការមិនសូវស្រួលខ្លួនដោយសារជំងឺប្រចាំកាយធ្វើទុក្ខ  ហើយភ្លាមៗនោះនារីរងគ្រោះត្រូវបានគេដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសលសង្គ្រោះមិនបាន ទីបំផុតនារីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ជនរងគ្រោះស្លាប់ដោយសារខ្វះឈាមនៅក្នុងបេះដូង (បេះដូងខូច) ហើយមានជំងឺពកក ធ្វើឱ្យជាតិពុលឡើងខ្ពស់បណ្តាលឱ្យស្លាប់។

បច្ចុប្បន្នសាកសពជនបរទេសនេះត្រូវបានដឹកទៅរាជធានីភ្នំពេញ នឹងរក្សាទុកនៅវត្តស្ទឹងមានជ័យ៕

RELATED ARTICLES