Tuesday, November 25, 2025
Homeព័ត៌មានជាតិការពារជំងឺកូវីដ-១៩ គម្រោងមួយ ចុះចែកកញ្ចប់ការពារ ដល់ពលរដ្ឋរាប់រយគ្រួសារ

ការពារជំងឺកូវីដ-១៩ គម្រោងមួយ ចុះចែកកញ្ចប់ការពារ ដល់ពលរដ្ឋរាប់រយគ្រួសារ

ខណៈប្រជាពលរដ្ឋមួយចំនួនហាក់បណ្តោយខ្លួនភ្លេចការពារមេរោគកូវីដ-១៩ ព្រោះយល់ថា ថមថយនោះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ គម្រោងស្ថាបនាបុរីមួយដែលត្រូវបានគេស្គាល់ថា បានសាងសង់លំនៅដ្ឋានតម្លៃទាបសម្រាប់អ្នកមានជីវភាពក្រោមមធ្យម គឺក្រុងរណបសិរីមង្គល បានរៀបចំកញ្ចប់ការពារជម្ងឺ Covid-19 គួរឲ្យសរសើរ ចែកជូនប្រជាពលរដ្ឋដែលបានចូលរស់នៅ ហើយដោយក្នុងនោះ គឺក្នុងមួយគ្រួសារទទួលបានម៉ាសក៍ ចំនួន២ប្រអប់ ស្មើនឹង100សន្លឹក  ទឹកបាញ់សម្លាប់មេរោគពីរដប និងសាប៊ូពីរដុំ។

លោកយក់ សុទ្ធារិទ្ធិ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Worldbridge Homes ដែលជាម្ចាស់គម្រោងសំណង់លំនៅដ្ឋាននេះ បានលើកឡើងថា នេះជាផែនការទី១ ដោយក្រុមហ៊ុនចូលរួមទប់ស្កាត់ជាមួយក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាពដល់គ្រួសារដែលរស់ក្នុងបុរី។ ក្រុមហ៊ុនក៏នឹងបន្តរៀបចំធ្វើកម្មវិធីបែបនេះនៅឱកាសក្រោយចុងឆ្នាំនេះ នាពេលខាងមុខផងដែរ ដើម្បីទប់ស្កាត់ជម្ងឺកូវីត-១៩ ខណៈពេលជម្ងឺនេះស្ងប់ស្ងាត់ ស្របពេលដែលពលរដ្ឋក៏ហាក់ចាប់ផ្ដើមធ្វេសប្រហែស។

លោកសុទ្ធារិទ្ធិ ថា ចង់ឲ្យបងប្អូនអ្នករស់នៅទីនោះចូលរួមទប់ស្កាត់ការពារបញ្ហាកូវីដ-១៩ ជាបន្តទៀត ម្យ៉ាងចង់ដាស់តឿនឲ្យបងប្អូនដឹងថា បើទោះជាបងប្អូនភាគច្រើនចាប់ផ្ដើមបំភ្លេចកូវីត-១៩ តែលោកថា កូវីត-១៩ មិនភ្លេចយើងទេ ហើយយើងក៏មិនត្រូវបណ្ដោយខ្លួនអោយដោយមិនប្រយ័ត្នដែរ។

លោកបន្តថា គោលដៅរបស់យើង គឺគិតគូពីអតិថិជន អនាម័យរស់នៅស្អាត ធ្វើម៉េចរស់នៅឲ្យមានសុខភាពល្អ ជាសហគមន៏ល្អ មានសេចក្តីសុខទាំងអស់គ្នា នេះជាអ្វីដែលយើងចង់បាន។

តាមសម្តីលោកសុខា ណារិទ្ឋ ដែលរស់នៅទីនោះ ប្លុកអគារ 2H បានឲ្យដឹងថា លំនៅដ្ឋាននៅទីនេះ បងប្អូនមានប្រាក់កម្រៃល្មមៗគួពិចារណា ទិញទុកឲ្យហើយ។ តំបន់នេះមានខ្យល់អាកាសបរិសុទ្ឋល្អ មានគម្រោងអភិវឌ្ឍជាច្រើនដែលរៀបតាមផែនការ។ ជៀសជាងយើងខំទៅបង់ផ្ទះជួល ហើយមិនបានអ្វីមកវិញ។ ជាពិសេស ខាងក្រុមហ៊ុនជួយគិតគូរអនាម័យយើងជាប្រចាំ។

លើសពីនេះ បងប្អូន មន្ត្រីរាជការនានា អាចពិចារណាឲ្យលឿនៗទាន់ឱកាសមកដល់ក្នុងពេលដែលមន្ត្រីរាជការជាច្រើនបានទិញស្នាក់នៅរួចរាល់យ៉ាងមានសេចក្តីសុខ។ នៅក្នុងគម្រោងមានផ្សារឯកជន សាលារៀនឯកជន ផ្ទះល្វែងអាជីវកម្ម សួនច្បារធំៗ ចំណតឡានសាធារណ: ដែលជាសហគមន៍ធំមួយមានប្រជាពលរដ្ឋរស់នៅជាង១០០០០នាក់។

គម្រោងទីក្រុងរណបសិរីមង្គល ជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងទីមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការគាំទ្រពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ មានលំនៅឋានសរុបចំនួន2457ផ្ទះ លើផ្ទៃដី២៣ហិកតា ស្តិតនៅលើផ្លូវជាតិលេខ២១ ក្នុងសង្កាត់កោះគរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លំនៅឋានទីក្រុងរណបសិរីមង្គល នៅតែបន្តការលក់ដោយផ្តល់ជូននូវលក្ខខណ្ឌបង់រំលស់សុទ្ធ គ្មានប្រាក់កក់មុន គ្មានការប្រាក់២៤ខែ ព្រមទាំងមានដៃគូធនាគារផ្តល់កម្ចីរហូតដល់៩០% និងរយ:ពេល២០ឆ្នាំ៕

RELATED ARTICLES