Tuesday, November 25, 2025
Homeព័ត៌មានជាតិកណ្តាលថ្ងៃត្រង់ ស្រាប់តែសមត្ថកិច្ចខលមកប្រាប់ថា គាត់ជួបរឿងហ្នឹង

កណ្តាលថ្ងៃត្រង់ ស្រាប់តែសមត្ថកិច្ចខលមកប្រាប់ថា គាត់ជួបរឿងហ្នឹង

ខេត្តកំពង់ធំ ៖ បុរសជាអ្នកបំរើការងារនៅក្រុមហ៊ុនវៀតធែលខោនត្រាក់សិន (ក្រុមហ៊ុនម៉ៅការ) មើលថែរក្សាលាបថ្នាំបង្គោលអង់តែន និងលាបថ្នាំច្រេះម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសពទើនៅលើបង្គោលអង់តែន បន្ទាប់ពីជនរងគ្រោះបានឡើងលាបថ្នាំច្រែះលើអង់តែនក្រុមហ៊ុនទូរស័ព្ទមួយ ដោយខ្វះការប្រុងប្រយ័ត្ន។

 ហេតុការណ៍គ្រោះថ្នាក់ការងារដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៣នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលអង់តែនមួយកន្លែង ស្ថិតក្នុងភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ។

សាកសពជនរងគ្រោះ មានឈ្មោះសារិ ចាន់ធូ ភេទប្រុស អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។

តាមការបំភ្លឺពីឈ្មោះធី សុយ៉ានី បុគ្គលិកក្រុមហ៊ុនមិតហ្វូន បានបញ្ជាក់ថា មានក្រុមហ៊ុនវៀតធែលខោនត្រាក់សិន (ក្រុមហ៊ុនម៉ៅការ) បានម៉ៅការពីក្រុមហ៊ុនរបស់ខ្លួនមើលថែរក្សាលាបថ្នាំបង្គោលអង់តែននិងលាបថ្នាំច្រែះ។ លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានទូរស័ព្ទប្រាប់ថា មកលាបថ្មាំច្រេះនៅកន្លែងកើតហេតុខាងលើ ស្រាប់តែមកដល់វេលាម៉ោង១១ និង២៣នាទីព្រឹកថ្ងៃដដែល ស្រាប់តែទទួលព័ត៌មានថា ជនរងគ្រោះត្រូវខ្សែភ្លើងឆក់ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានជួយដាក់សាកសពជនរងគ្រោះចុះពីបង្គោលអង់តែនចុះក្រោម ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតរបស់សពនៅខេត្តព្រៃវែង៕

RELATED ARTICLES