Tuesday, November 25, 2025
Homeព័ត៌មានជាតិផ្អើលប្រជាពលរដ្ឋមកចោមរោមមើល ពេលបុរសពោះម៉ាយ...

ផ្អើលប្រជាពលរដ្ឋមកចោមរោមមើល ពេលបុរសពោះម៉ាយ…

ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ឃើញខ្សែភ្លើងធ្លាក់ចុះក្រោម ក៏ឡើងយកខ្សែទៅចងខ្សែភ្លើងបំពាក់ទៅខាងលើវិញ ស្រាប់តែអកុសលឆ្លងចរន្តបណ្តាលឱ្យឆក់ជាប់នឹងបង្គោលភ្លើង រួចធ្លាក់ចុះក្រោមផ្កាប់មុខលែងដឹងខ្លួន និងត្រូវបានគេជួយលើកយកមកកប់ដីខ្សាច់ និងធ្វើចលនាសង្គ្រោះបឋមដែរ តែបុរសរងគ្រោះបានដាចខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

បុរសរងគ្រោះខាងលើ មានឈ្មោះខាត វឿន អាយុ២៨ឆ្នាំ មុខរបរកម្មករដាក់លូ មានស្រុកកំណើតនៅភូមិតូច ឃុំគ្រាំងខ្នាយ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលផ្សារព្រៃទា ជាមួយមិត្តភក្តិ។ ជនរងគ្រោះរូបនេះធ្លាប់មានប្រពន្ធនិងកូនម្នាក់ដែរ តែក្រោយមកបានលែងលះគ្នាវិញ គិតមកដល់សព្វថ្ងៃបានលែងលះប្រពន្ធជាង២ឆ្នាំហើយ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ បានឡើងទៅលើរថយន្តស្ទូចនិងអាប៊ុលដើម្បីឱ្យគេលើកគាត់ឡើងទៅខាងលើ ចងខ្សែភ្លើងដែលធ្លាក់មកខាងក្រោម ស្រាប់តែអកុសលឆ្លងចរន្តបណ្តាលឱ្យធ្លាក់ផ្កាប់មុខ មកក្រោមសន្លប់ស្តូកស្តឹងលែងដឹងខ្លួន ហើយភ្លាមនោះក៏មានកម្មករ និងបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយលើកយកជនរងគ្រោះទៅកប់ខ្សាច់ រួចហៅរថយន្តមកសង្គ្រោះបន្ទាន់ផងដែរ តែដោយអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពត។

ដោយឡែក តៃកុងរថយន្តស្ទូច និងតៃកុងអាប៊ុល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំផងដែរ៕ 

RELATED ARTICLES