Tuesday, November 25, 2025
Homeព័ត៌មានជាតិមេឃចាប់ផ្តើមងងឹតទៅហើយ តាចេញស្តារពាង ជួបរឿងបែបនេះតែម្តង

មេឃចាប់ផ្តើមងងឹតទៅហើយ តាចេញស្តារពាង ជួបរឿងបែបនេះតែម្តង

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់បានតម៉ូទ័របូមទឹកចេញពីពាង ស្រាប់អកុសល ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

ហេតុការណ៍ខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះជិន ម៉ៅ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

លោកអធិការបានបន្តថា តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធឈ្មោះយូ សុភាព អាយុ៦០ឆ្នាំ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀង ប្តីរបស់គាត់បានទៅស្តារទឹកចាស់ក្នុងពាងនៅខាងក្រៅផ្ទះចំនួន៥ពាង ដោយប្រើម៉ូទ័របូមទឹកពីក្នុងពាងចេញ។

លោកអធីការបន្តថា នៅពេលគាត់បានស្តារពាងទី១អស់ ក៏បន្តទៅពាងទី២ដោយដៃកាន់ទុយោបូម ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់តែម្តង ហើយភ្លាមៗនោះ គាត់ក៏ប្រញាប់ដឹកបញ្ចូនប្តីទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែជាអកុសលប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងជំនាញចុះទៅពិនិត្យ ឃើញមានស្លាកស្នាមខ្សែភ្លើងឆក់ចំនួន២កន្លែង មួយកន្លែងរបកស្បែកនៅលើដើមទ្រូង និងមួយកន្លែងទៀតនៅលើប្រអប់ដៃខាងឆ្វេង ដូច្នេះជំនាញសន្និដ្ឋានថា ជនរងគ្រោះគឺពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន។

ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES