Tuesday, November 25, 2025
Homeព័ត៌មានជាតិអ្នកជិតខាងនាំគ្នាផ្អើលទៅមើលផ្ទះយាយលក់បបរ ពេលដឹងរឿងនេះភ្លាម

អ្នកជិតខាងនាំគ្នាផ្អើលទៅមើលផ្ទះយាយលក់បបរ ពេលដឹងរឿងនេះភ្លាម

ខេត្តកំពង់ធំ ៖ បុរសម្នាក់តូចចិត្តនិងរឿងជីវភាពក្រីក្រផង ណាមួយមានជម្ងឺរ៉ាំរ៉ៃប្រចាំកាយផង ក៏សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនចោលប្រពន្ធកូន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះសាធ សៅ អាយុ៥៤ឆ្នាំ មុខរបរប្រជាការពារភូមិ មានប្រពន្ធឈ្មោះឌឿន មុំ អាយុ៤៦ឆ្នាំ ជាអ្នកលក់បបរ មានលំនៅក្នុងភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។

តាមការបំភ្លឺពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ជាប្រជាការពារភូមិ ហើយគាត់មានជម្ងឺប្រចាំកាយរ៉ាំរ៉ៃជាច្រើនមុខជាងពីរឆ្នាំមកហើយ លុះមកដល់ប៉ុន្មានថ្ងៃចុងក្រោយនេះ រៀងរាល់យប់អាការជំងឺរបស់ប្តីគាត់ចេះតែធ្វើទុក្ខខ្លាំងឡើង ដេកមិនសូវបាននោះទេ ទើបចេះតែត្អូញត្អែរថា ហេតុអ្វីក៏វាសនាអភ័ព្វបែបនេះ ជីវភាពក៏ទ័លក្រ ជំងឺក៏ច្រើនមុខព្យាបាលមិនជាទៀត លែងចង់រស់ហើយ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍សម្តីរបស់ប្តីនោះទេ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២០ ពេលដែលគាត់កំពុងបបរលក់នៅឯផ្លូវថ្នល់មុខផ្ទះ ស្រាប់តែកូនស្រីរបស់គាត់បានរត់មកប្រាប់គាត់ថា ឪពុកចងកនឹងក្រមាសម្លាប់ខ្លួនឯងទៅនឹងរតផ្ទះស្លាប់បាត់ហើយ។ ឮបែបនេះគាត់ក៏ស្ទុះរត់ទៅមើលភ្លាម ស្រាប់តែប្រទះឃើញប្តីចងកស្លាប់មែន ទើបស្រែកឆោឡោផ្អើលដល់អ្នកស្រុកភូមិចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពីពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យកន្លែងកើតហេតុ និងសាកសព រួចញ្ជាក់ថា សាកសពមានស្លាកព័ទ្ធជុំវិញក ដែលជាស្លាកស្នាមចំណងក្រមា។

តាមការសន្និដ្ឋាន ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាចងកជាប់នឹងរតផ្ទះ បណ្តាលឱ្យស្លាប់។ មូលហេតុដោយសារជនរងគ្រោះមានជំងឺប្រចាំកាយរ៉ាំរ៉ៃផង និងមានជីវភាពក្រីក្រផង។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES