Tuesday, November 25, 2025
Homeព័ត៌មានជាតិគេចបានមួយភ្លែត ប៉ូលិសឃាត់ខ្លួនបាន ទើបស្តាយក្រោយ

គេចបានមួយភ្លែត ប៉ូលិសឃាត់ខ្លួនបាន ទើបស្តាយក្រោយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌរបស់អធិការដ្ឋានខណ្ឌទួលគោក ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីឆបោករឿងបោកលុយុទិញដីបង់រំលស់។

ស្ត្រីជាសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសួន មករា អាយុ៣៦ឆ្នាំ មុខរបរអ្នកគក់ជេរទិញ-លក់ដីឡូត៍ ស្នាក់នៅផ្ទះជួល (ប្លុកវីឡា៥៦) ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ចំណែកជនរងគ្រោះមានឈ្មោះឈួ ទូច ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់របរ ស្នាក់នៅផ្ទះប្លុកវីឡា៥៦ ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

លោកខាត់ ខុនទិត្យ នាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍បឹងកក់២ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយសារតែសង្ស័យបានយកលុយជនរងគ្រោះទៅទិញដីឡូត៍ឱ្យជនរងគ្រោះ តែយកទៅចាយវាយអស់លុយហើយគេចខ្លួនបាត់។

លោកខាត់ ខុនទិត្យ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២រសៀល កម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យនៅចំណុចតូបលក់បបរផ្លូវលេខ៣១៧ ក្រុមទី២៦ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជាមួយនឹងការឃាត់ខ្លួនស្ត្រីខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន វិក័យប័ត្រវីងវេរលុយចំនួន៣សន្លឹក វិក័យប័ត្រទ្រូម៉ាន់នី ចំនួន៤សន្លឹក វិក័យប័ត្ររបស់ជនរងគ្រោះវេរលុយទៅឱ្យជនសង្ស័យឈ្មោះសួន មករា សំរាប់បង់ប្រាក់ជាដំណាក់កាលឱ្យក្រុមហ៊ុនលក់ដីឡូត៍ (ទទួលពីឈ្មោះឈួ ទូច)។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការតាមនីតិវិធី៕

RELATED ARTICLES