Tuesday, November 25, 2025
Homeព័ត៌មានជាតិគាត់គ្រប់គ្រងស្មារតីលែងបានទៅហើយ នៅព្យាយាមទៅផ្ទះទៀត

គាត់គ្រប់គ្រងស្មារតីលែងបានទៅហើយ នៅព្យាយាមទៅផ្ទះទៀត

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានបាត់បង់ជីវិតគួរឱ្យសង្វេគ បើតាមរបាយការណ៍របស់នគរបាលស្រុកភ្នំក្រវាញ បានសន្និដ្ឋានថា  ការស្លាប់របស់ជនរងគ្រោះបណ្តាលមកពីជនរងគ្រោះដើរឆ្លងទឹកស្ទឹងក្នុងគោលបំណងទៅផ្ទះរបស់ខ្លួន ខណៈដែលបុរសរូបនេះកំពុងស្រវឹងស្រាផងនោះក៏ធ្លាក់ចូលទឹកជ្រៅលង់ស្លាប់តែម្តង។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រាំងស្ទឹងអន្លង់សង្កែ ស្ថិតក្នុងភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីអាជ្ញាធរមូលដ្ឋានក៏ដូច ជានគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ដោយសារលង់ទឹកស្ទឹងនេះ មានឈ្មោះប៊ ទឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា សមត្ថកិច្ចនគរបាលទទួលព័ត៌មាននេះភ្លាម ក៏បានសហការជាមួយមូលដ្ឋានចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានលទ្ធផលថា ជនរងគ្រោះ (ប៊ ទឿន) បានធ្លាក់ពីលើច្រាំងស្ទឹង ដែលមានកម្ពស់ប្រមាណ៧ម៉ែត្រ ដោយមួយកំណាត់ខ្លួននៅលើគោក និងមួយកំណាត់ខាងក្បាលនៅក្នុងទឹក ទើបធ្វើឱ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មបែបនេះ។

ប្រភពដដែលបន្តទៀតថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅថ្ងៃដដែលនោះ៕

RELATED ARTICLES