Tuesday, November 25, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ក្មេងលួចទុរេនមិនដល់២គីឡូផង ម្ចាស់ចម្ការទារថ្លៃ១ពាន់ដុល្លារ

ពុទ្ធោ!!! ក្មេងលួចទុរេនមិនដល់២គីឡូផង ម្ចាស់ចម្ការទារថ្លៃ១ពាន់ដុល្លារ

កំពត ៖ ជារឿងដ៏ហួសចិត្តបំផុត ខណៈដែលក្មេងប្រុស៣នាក់ ដោយសារតែឃ្លានខ្លាំងពេក បានលួចចូលក្នុងចម្ការទុរេន បេះផ្លែទុររេន១ផ្លែទម្ងន់ជិត២គីឡូ ស្រាប់តែម្ចាស់តាមទាន់ក៏នាំក្មេងប្រុសទាំង៣នាក់នោះមកកាន់ប៉ុស្តិប៉ូលិស រួចបានទារថ្លៃសំណងពីក្មេងប្រុសរងគ្រោះ ចំនួន១ពាន់ដុល្លារ។

ហេតុការណ៍នេះបានកើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ចម្ការ​ទុរេន​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភ្នំ​វ​ល្លិ៍ ជាប់​ព្រំប្រទល់​រវាង​ខេត្ត​កែប​ និង​ខេត្ត​កំពត។

ក្មេងប្រុស ដែលចូលលួចទុរេនក្នុងចម្ការគេនោះ ទី១. មានឈ្មោះ ល ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ទី២. ​ឈ្មោះ ស ឯ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​មុខរបរសិស្ស និង​ទី​៣. ​ឈ្មោះ ស ច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស។ ពួកគេទាំង៣ មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ទៅ​ស៊ី​ឈ្នួល​បេះ​ម្រេច​ឲ្យ​គេ​នៅ​ភូមិសាស្ត្រ​កើតហេតុ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសទាំង៣ បាន​ជិះ​ម៉ូតូ​១គ្រឿដឹកគ្នាបំណង​ទៅ​ចាក់​សាំង។ លុះមកដល់ចំណុចចម្ការខាងលើ ស្ងាត់ល្អ ក៏នាំគ្នាចូល​ទៅ​លួច​បេះ​ទុរេរ១​ផ្លែ​ ទម្ងន់ជិត២គីឡូ ដើម្បី​ចែកគ្នាញាំ ស្រាប់តែ​ម្ចាស់​គេ​ឃើញ ក៏​ស្រែក​ឆោឡោ​ផ្អើលដេញចាប់តែម្ដង​។​

សមត្ថកិច្ច​បាន​បន្ត​ថា ភ្លាមនោះ ក្មេងប្រុសទាំង៣ ក៏បាននាំគ្នារត់គេចខ្លួន ប៉ុន្តែត្រូវ​អ្នក​យាម​ចម្ការ​ទុរេន​ដេញតាម​រហូតមកដល់​ផ្ទះ​ ហើយ​ចាប់​ប្រគល់ជូន​សមត្ថកិច្ច​​ចាត់ការ។

ពេលទៅដល់ប៉ុស្តិ៍ ​ម្ចាស់​ចម្ការ​ទុរេន​បានទារ​សំណង​ពីក្មេងប្រុសទាំង៣នាក់នោះ ចំនួន១​ពាន់​ដុល្លារ ឯ​ណោះ​ ។​ ​បច្ចុប្បន្ន ក្មេងប្រុស​ទាំងបី​នាក់​នោះ សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​។​

យ៉ាងណា មហាជនជាច្រើនបានស្តែងការហួសចិត្តជាខ្លាំងទៅលើម្ចាស់ចម្ការទុេរន ដែលបានទារថ្លៃសំណងរហូតដល់១ពាន់ដុល្លារ ខណៈដែលទុនរេនមានទម្ងន់មិនដល់២គីឡូផង។ ប៉ុន្តែ​ករនីចោតកម្ម ក៏ត្រូវចាត់ការ និងអប់រំតាមច្បាប់ផងដែរ៕

RELATED ARTICLES