Tuesday, November 25, 2025
Homeព័ត៌មានជាតិផ្ទុះរឿងផ្អើលទៅហើយ ទើបដឹងថា គាត់បើកដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ

ផ្ទុះរឿងផ្អើលទៅហើយ ទើបដឹងថា គាត់បើកដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ

ខេត្តឧត្តរមានជ័យ ៖ គ្រូពេទ្យស្ទើរភ្លើងម្នាក់បើកកន្លែងព្យាបាលជំងឺដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបានព្យាយាមបុរសចំណាស់ម្នាក់បណ្តាលឱ្យស្លាប់ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនគ្រូពេទ្យព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិក្តុល ឃុំអំពិល ស្រុកបន្ទាយអំពិល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងដោយមានបញ្ជាពីលោកតូច ភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះស៊ឹម សាន ហៅសាវីន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិក្តុល ឃុំអំពិល ស្រុកបន្ទាយអំពិល ពាក់ព័ន្ឋករណីបើកសេវាឯកជនពិនិត្យព្យាបាលជំងឺ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបណ្តាលឱ្យមនុស្សស្លាប់ម្នាក់។

ជនរងគ្រោះឈ្មោះអ៊ឹម សុង ភេទប្រុស អាយុ៧៧ ឆ្នាំ រស់នៅភូមិគោករិទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល។

បច្ចុប្បន្ន ជនសង្ស័យខាងលើសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES