Tuesday, November 25, 2025
Homeព័ត៌មានជាតិព្រះភិក្ខុ ឡុង ចន្ថា មានសង្ឃដីកាបញ្ជាក់ថា "កុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយ អាត្មាសុខចិត្តសឹក"។

ព្រះភិក្ខុ ឡុង ចន្ថា មានសង្ឃដីកាបញ្ជាក់ថា “កុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយ អាត្មាសុខចិត្តសឹក”។

តាកែវ៖ ទីបំផុត នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នេះ ភិក្ខុឡុង ចន្ថា សព្វថ្ងៃគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្គោល ស្រុកអង្គរបូរី ខេត្តតាកែវ សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង បន្ទាប់ពីបែកធ្លាយវីដេអូឆាតញ៉ែនារីម្នាក់តាមហ្វេសប៊ុក ។

នៅក្នុងកិច្ចសន្យានោះ បានបញ្ជាក់ថា “ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ឡុង ចន្ថាគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្គោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយពេលថ្មីៗនេះ មានសំឡេងបែកធ្លាយ តាមហ្វេសប៊ុកជាមួយនឹងស្ត្រីម្នាក់ដែលនាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសន និងសង្គមជាតិ”។

កិច្ចសន្យាបន្តថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណាអាត្មាភាពសុំលាចាកសិក្ខាបទ ទី១៤ ខែ៥ ឆ្នាំ២០២០ អាស្រ័យដូចបានទូលប្រគេនព្រះមេគណខេត្តតាកែវ សូមព្រះមេត្តាអនុញ្ញាតដោយក្តីអនុគ្រោះ”។

កិច្ចសន្យាបានបញ្ជាក់ថា “ការលាចាកសិក្ខាបទនេះ មិនបានបង្ខិតបង្ខំអ្វីទាំងអស់ ក្រែងពុំប្រាកដ ខ្ញុំព្រះករុណា សូមផ្តិតមេដៃជាសំគាល់”។

យ៉ាងណា ព្រះភិក្ខុ ឡុង ចន្ថា បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ថា មន្រ្តីសង្ឃពុំបានបង្ខំឲ្យព្រះអង្គសឹកឡើយ តែវាជាការយល់ព្រមដោយព្រះអង្គឯង។

ព្រះភិក្ខុ ឡុង ចន្ថា មានសង្ឃដីកាបញ្ជាក់ថា “កុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយ អាត្មា សុខចិត្តសឹក”៕

RELATED ARTICLES