Tuesday, November 25, 2025
Homeព័ត៌មានជាតិគ្រាន់តែឮឈ្មោះ "តាន់ គឹមសួរ" សមត្ថកិច្ចភ្ញាក់ផ្អើលតែម្តង

គ្រាន់តែឮឈ្មោះ “តាន់ គឹមសួរ” សមត្ថកិច្ចភ្ញាក់ផ្អើលតែម្តង

បាត់ដំបង៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីរក្សាទុក និងជួញដូរដោយខុស​ច្បាប់នូវសារ​ធាតុញៀន។ ហេតុការណ៍ឃាត់ខ្លួនស្ត្រីរូបនេះ ធ្វើឡើងកាលពីវេលា​ម៉ោ​ង​១៦និង១០នាទី​ ថ្ងៃទី២​៣​ ខែមេ​​សា ឆ្នាំ២០​២០ ស្ថិតនៅក្រុមទី០៣ ភូមិសំពៅកើត​ ឃុំភ្នំសំពៅ ស្រុ​ក​បាណន់​។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ តាន់​ គឹមសួរ ភេទស្រី វ័យ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ដោយអនុវត្តតាមប្រសាសន៍របស់ឯក​ឧត្តមឧត្តម​សេ​នី​យ៍ទោ​ អ៊ុច សុ​ខុន ស្នង​ការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង ​និងដោយបានការណែនាំពីជំនាញរបស់​លោក​ឧត្តម​សេនី​យ៍​ត្រី កុយ ហៀង ស្នង​ការ​រង​ផែនការ​ងារ​ប្រឆាំងគ្រឿង​ញៀន នៃ​ស្នង​ការដ្ឋាន​នគរ​បា​ល​​ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចនគរ​បាលនៃអធិការដ្ឋាននគរបាលស្រុកបាណ​ន់​ដែល​មានលោកវរសេនីយ៍ឯក​ ប៉ាន់​ វណ្ណនី​ ជា​អ​ធិការនគរបាលស្រុក​ ​ដឹកនាំឲ្យធ្វើការឃាត់​ខ្លួនជនសង្ស័យ​បានភ្លាមៗ​ ក្នុងបទល្មើសជាក់ស្តែង​ បន្ទាប់ពីស្រី្តរូបនេះប្រព្រឹត្តិករណី​រក្សាទុក​ដឹកជ​ញ្ជូ​ន ​ឬជួញដូរដោយខុស​ច្បាប់នូវសារ​ធាតុញៀនក្នុង​មូលដ្ឋានខាងលើ។

 ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង​ រួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន​០៣ថង់​ ទម្ងន់​​១៣,៩៦ក្រាម
និងសម្ភារ:សម្រាប់រំលែកចែកចាយគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ននេះ កម្លាំងនគរបាលនៃអធិ​ការ​ដ្ឋាននគរ​បាលស្រុក បានបញ្ជូនជនសង័្សយ ព្រមទាំងវត្ថុតាង​មកកាន់ការិយាល័យជំនាញនៅ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES