Tuesday, November 25, 2025
Homeព័ត៌មានជាតិក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ​ថវិកា៥០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ​ថវិកា៥០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ​​ជូន​កាក​បាទ​ក្រហម​កម្ពុជា ​ដើម្បី​ទ្រទ្រង់​សកម្មភាព​​មនុស្ស​ធម៌​​ ដែល​មាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រានី ហ៊ុន សែន​ ជា​ប្រធាន និងដើម្បី​អបអរសាទខួបទី១៥៧ ទិវា​ពិភព​លោក កាកបាទក្រហម អឌ្ឍចន្ទក្រហម​ ៨ ​ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់​សន្តិភាព​ និង​កាកបាទ​ក្រហម​កម្ពុជា”។

កាកបាទក្រហមកម្ពុជា បានចេញលិខិតថ្លែងអំណរ​គុណ​ចំពោះក្រុម ជីប ម៉ុង ដែល​តែង​តែរួម​ចំណែក​​ក្នុង​ការ​ទ្រទ្រង់​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដោយគ្រោះ​ធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ។

ក្រុមហ៊ុន ជីប ម៉ុង តែង​តែ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល ​​ក្នុង​សកម្មភាព​​មនុស្ស​ធម៌។ កាល​ពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​​ជីប ម៉ុង បាន​បរិច្ចាគ​ថវិកា​ចំនួន​៥០​ម៉ឺនដុល្លារ ​ដូចគ្នា​ ជូន​រដ្ឋា​ភិបាល ​សម្រាប់ប្រើប្រាស់​ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩។

កាល​ពីឆ្នាំ២០១៩ ក្រុមហ៊ុនជីប ម៉ុង បាន​បរិច្ចាគ​ជូន​កាកបាទ​ក្រហម​កម្ពុជា ​ចំនួន​៥០​ម៉ឺន​​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ឱកាស​​​អបអរសាទ​រ​ខួបទី១៥៦ ទិវាពិភពលោក​ កាកបាទក្រហម អឌ្ឍចន្ទក្រហម, បាន​បរិច្ចាគជូនមូល​និធិគន្ធ​បុប្ផា​ក​ម្ពុជា​ ចំនួន៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ព្រមទាំង​សកម្មភាព​សង្គម និង​សប្បុរសធម៌​ផ្សេងៗ​ជា​ច្រើន​ទៀត៕

RELATED ARTICLES