Tuesday, November 25, 2025
Homeព័ត៌មានជាតិFixh.me ដែលជាក្រុមហ៊ុនជួសជុល និងថៃទាំផ្ទះបើកសម្ពោធហើយ

Fixh.me ដែលជាក្រុមហ៊ុនជួសជុល និងថៃទាំផ្ទះបើកសម្ពោធហើយ

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ Fixh.me បានប្រកាសសម្ពោធនូវគេហទំព័រថ្មី សម្រាប់បងប្អូនណាដែលកំពុងស្វែងរកសេវាកែលម្អ និងជួសជុលផ្ទះនៅរាជធានីភ្នំពេញយើង។

គេហទំព័រនេះផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការផ្សារភ្ជាប់រវាងអតិថិជន និងអ្នកឯកទេសជួសជុលផ្ទះ, បង្ហាញអំពីប្រវត្តិ (Profile) របស់អ្នកឯកទេសនោះ, តាមដានស្ថានភាពប្រតិបត្តិការ, ទូទាត់ប្រាក់អនឡាញ, ចុះបញ្ជីដើម្បីក្លាយជាអ្នកអាជីពជួសជុលផ្ទះ, និងផ្តល់ជាប្លុក (blog) សម្រាប់ណែនាំអំពីការកែលម្អ និងជួសជុលផ្ទះដោយខ្លួនឯង តាមរយៈទំព័រងាយៗក្នុងគេហទំព័រនេះ។

អគ្គនាយកគេហទំព័រ Fixh.me លោកតេង ស៊ាវប៉ោ មានប្រសាសន៍ថា “ពួកយើងទាំងអស់គ្នាកំពុងតែរស់នៅក្នុងសង្គមមួយ ដែលមានការរីកចម្រើនឌីជីថលយ៉ាងឆាប់រហ័ស ដែលគ្រប់វិនាទីសុទ្ធតែមានតម្លៃ។ យើងទទួលស្គាល់ថា ការស្វែងរកអ្នកដែលអាចជួយយើងបាន គឺជាការងារមួយដែលមិនងាយស្រួលទេ វាអាចចំណាយពេលដ៏មានតម្លៃរបស់យើងយ៉ាងច្រើន ដូច្នេះហើយបានជាយើងខ្ញុំបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិមួយនេះ ដើម្បីកាត់បន្ថយពេលវេលាដ៏មានតម្លៃរបស់លោកអ្នក”។

គេហទំព័រនេះធ្វើឲ្យយើងកាន់តែងាយស្រួលក្នុងការស្វែងរកសេវាកែលម្អផ្ទះសម្បែង ដោយអនុវត្តជំហានចំនួន៣ងាយៗ។

សេវាកម្មដែលផ្តល់ជូន រួមមានដូចជា តម្លើង ជួសជុលថែទាំ ប្តូរថ្មី និងដោះស្រាយបញ្ហារបស់ម៉ាស៊ីនត្រជាក់, ម៉ាស៊ីនបោកខោអាវ , ទូទឹកកកក, ម៉ាស៊ីនទឹកក្តៅ, បញ្ហាជ្រាបទឹក និងប្រព័ន្ធភ្លើង។ អតិថិជនអាចចូលទៅមើលប្រវត្តិ (Profile) របស់អ្នកបច្ចេកទេស, អាចផ្តល់ចំណាត់ថ្នាក់ និងអាចចូលមើលឡើងវិញ នូវការងារដែលគាត់ធ្លាប់ផ្តល់ឲ្យអតិថិជនពីមុនៗដោយផ្ទាល់។

របាយការណ៍អំពីស្ថានភាពធ្វើឲ្យមានភាពងាយស្រួលក្នុងការតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ។ ឥឡូវនេះ អតិថិជនអាចធ្វើការទូទាត់ប្រាក់អនឡាញបាន តាមរយៈធនាគារ ABA និង Wing បាន។ ទោះជាយ៉ាងនេះក្តី អតិថិជនអាចមានជម្រើសទូទាត់ជាសាច់ប្រាក់ក៏បាន។

លោកអគ្គនាយក បានបន្តថា ”Fixh.me មិនត្រឹមតែជួយដល់អតិថិជនក្នុងការស្វែងរកសេវាជួសជុលកែលម្អផ្ទះ ដែលមានតម្លៃសមរម្យល្អប៉ុណ្ណោះទេ ប៉ុន្តែគេហទំព័រនេះក៏ជួយបង្កើតការងារសម្រាប់ជាង និងអ្នកឯកទេសនានាថែមទៀតផង។ អ្នកបច្ចេកទេសត្រូវតែឆ្លងកាត់នូវការធ្វើតេស្តវាស់ស្ទង់គុណវឌ្ឍិ និងការវាយតម្លៃរៀងរាល់ពេលគាត់បំពេញការងារ”។

លោកអគ្គនាយក បានបន្ថែមថា “លើសពីនេះ គេហទំព័រយើងនេះក៏ផ្តល់ជូននូវការសរសេរផូស (posts) ក្នុងប្លុកដែលមានរូបភាព និងវីដេអូ ងាយស្រួលមើលអំពីគន្លឹះ និងវិធីផ្សេងៗក្នុងការជួសជុល និងកែលម្អផ្ទះចំនួន២ដង ក្នុង១សប្តាហ៍”។

ដើម្បីកក់អ្នកបច្ចេកទេសជួសជុល សូមចូលទៅគេហទំព័រ www.fixh.me ឬទូរស័ព្ទមកលេខ ៖ (+៨៥៥) ៩៦ ៩៦ ១១១១ ២ ៕

RELATED ARTICLES