ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ចំនួន៣០០០កេស ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការចម្លងជំងឺកូវីដ-១៩។ ពិធីប្រគល់ទឹកបរិសុទ្ធកម្ពុជា ធ្វើឡើងនៅក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ការបរិច្ចាគនេះ គឺដើម្បីគាំទ្រនិងចូលរួមលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងវេជ្ជបណ្ឌិតទាំងអស់ ដែលជាវិរៈបុរសក្នុងការព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគថវិកា៥០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលសម្រាប់ប្រតិបត្តិការទប់ស្កាត់វីរុសកូវីដ-១៩។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមក្នុងសកម្មភាពសង្គមយ៉ាងច្រើន ដូចជា កាលខែកុម្ភៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ចំនួន៣៣០០០កេស ជូនមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ សម្រាប់ចែកជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលដោយឥតគិតថ្លៃ។

ទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ ត្រូវបានបន្សុទ្ធ១០០% ដោយបច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួន ធ្វើឲ្យស្បែកមានសំណើម និងជាទឹកពិសាប្រចាំថ្ងៃ៕