មិនឱបដៃឈរមើលក្រោយឃើញញាតិញោមកម្ពុជា ឆ្លងជំងឹនេះ ព្រះតេជ្ជគុណព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ដែលជាសមាជិកកុដលេខ២៤ គង់នៅវត្តនាគវ័ន បានជួយឧបត្ថម្ភថវិកា៥លានដុល្លារដល់រាជរដ្ឋាភិបាលដើម្បីការពារជំងឺឆ្លងកូវីដ១៩ ដែលកំពុងតែវាយលុកកម្ពុជានាពេលបច្ចុប្បន្ននេះ។

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានមានថេរដីកានៅលើហ្វេសប៊ុកថា “ថ្ងៃសៅរ៍ ១៣រោជ ខែផល្គុន ឆ្នាំ កុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ខ្ញុំព្រះករុណាអាត្មាភាព ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សូមប្រកាសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារទប់ស្កាត់នៃជំងឺឆ្លងកូវីដ-១៩ ជាទឹកប្រាក់ចំនួន៥លានរៀល (៥០០០០០០)” ។

ព្រះតេជ្ជគុណមានថេរដីកា បន្ថែមទៀតថា ទឹកប្រាក់ទាំងនេះបានមកពីការប្រោសព្រំញាត្តិញោមគ្រប់ទិសទីដែលបានបន់ស្រន់សុំឲ្យសុខសប្បាយ ស្រោចទឹករំដោះគ្រោះលើករាសី និងការទស្សន៍ទាយជាដើម។

គួររម្លឹកថា មកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៨៦នាក់ហើយ ក្នុងនោះអ្នកជំងឺដែលបានជាសះស្បើយមាន២នាក់ បុរសជនជាតិចិន និងនារីជនជាតិអង់គ្លេស៕


