Monday, November 24, 2025
Homeព័ត៌មានជាតិព្រះបរមរាជវាំង ហាមភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា អំឡុងពេលផ្ទុះកូវីដ-១៩ នៅកម្ពុជា

ព្រះបរមរាជវាំង ហាមភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា អំឡុងពេលផ្ទុះកូវីដ-១៩ នៅកម្ពុជា

នៅក្នុងសេចក្តីជូនដំណឹងរបស់ព្រះបរមរាជវាំង បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រសួងព្រះបរមរាជវាំង បានជំរាបជូនទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្អាកការចូលទស្សនាព្រះបរមរាជវាំង ខណៈដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងខ្លាំង។

ការដាក់បំរាមហាមចូលទស្សនាព្រះបរមរាជវាំងនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានស្នើឲ្យអភិបាលរាជធានី ខេត្ត-ក្រុងទាំងអស់ បិទ KTV រោងភាពយន្ត សារមន្ទីរ ក្លឹបកម្សាន្តនៅទូទាំងប្រទសកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ប្រទេសកម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ដល់ទៅ៣៥នាក់ ក្នុងនោះមានដូចជា ៖

ជនជាតិខ្មែរ ចំនួន៤នាក់
ជនជាតិខ្មែរឥស្លាម ១៨នាក់
ជនជាតិចិន ១នាក់
ជនជាតិបារាំង ២នាក់
ជនជាតិម៉ាឡេស៊ី ៥នាក់
ជនជាតិអង់គ្លេស ៣នាក់
ជនជាតិប៊ែលហ្ស៉ិក ១នាក់
ជនជាតិកាណាដា ១នាក់៕

RELATED ARTICLES