រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញលិខិតគោរពជូនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងឯកឧត្តម លោកជំទាវ អភិបាលនៃគណ:អភិបាលរាជធានី ខេត្តទាំង២៥ ប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូដល់ដល់ជំងឺកូវីដ-19 បានធូរស្រាលវិញ។
ការចេញសេចក្តីប្រកាសនេះគឺធ្វើឡើងក្រោយពេលដែលកម្ពុជា បានរកឃើញខ្មែរឥស្លាម១៣នាក់ ដែលបានវិលត្រឡប់មកពីជួបជុំគោរពសាសនានៅទីក្រុងកូឡាឡាំពួរ មានផ្ទុកជំងឺកូវីដ-19។

ខ្មែរឥស្លាម១៣នាក់នោះ រួមមាន៖
១. ខេត្តព្រះវិហារ
២ករណី
បុរសខ្មែរឥស្លាម ២នាក់ (អាយុ៣៥ឆ្នាំម្នាក់ និងម្នាក់ទៀត៣៩ឆ្នាំ)
កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះវិហារ។
២. នៅខេត្តបន្ទាយមានជ័យ ១ករណី
បុរសជនជាតិខ្មែរឥស្លាម ១នាក់ នៅក្រុងសិរីសោភ័ណ
ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។
៣.
នៅរាជធានីភ្នំពេញ ២ករណី
បុរសខ្មែរឥស្លាម ២នាក់ (អាយុ៦៣ឆ្នាំម្នាក់ និងម្នាក់ទៀត៦៤ឆ្នាំ)
នៅព្រែកប្រា កំពុងដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យរុស្ស៊ី
៤.
នៅខេត្តកំពង់ឆ្នាំង ២ករណី
បុរសខ្មែរឥស្លាម ២នាក់ (អាយុ៧៥ឆ្នាំម្នាក់ និងម្នាក់ទៀត២៨ឆ្នាំ)
កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
៥.
នៅខេត្តបាត់ដំបង ៤ករណី
បុរសខ្មែរឥស្លាម ៤នាក់
កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។
៦.
នៅខេត្តកំពត ១ករណី
បុរសខ្មែរឥស្លាម ១នាក់ (អាយុ៣០ឆ្នាំ) អ្នកបកប្រែឲ្យម៉ាសឡេស៊ីនៅកែប
កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តកែប។
៧.
ខេត្តត្បូងឃ្មុំ ១ករណី
បុរសខ្មែរឥស្លាម ១នាក់ (អាយុ៦១ឆ្នាំ) កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តនៅពញ្ញាក្រែក
៕