Monday, November 24, 2025
Homeព័ត៌មានជាតិនាវាទេសចរណ៍ខ្មែរ៥គ្រឿង ដែលអាជ្ញាធរវៀតណាម មិនឲ្យចូលចត មកដល់ច្រកក្អមសំណ ហើយ

នាវាទេសចរណ៍ខ្មែរ៥គ្រឿង ដែលអាជ្ញាធរវៀតណាម មិនឲ្យចូលចត មកដល់ច្រកក្អមសំណ ហើយ

នាវាទេសចរណ៍ខ្មែរ៥គ្រឿង ផ្ទុកអ្នកទេសចរណ៍គ្រប់ជាតិសាសន៍ ដែលអាជ្ញាធរប្រទេសវៀតណាម មិនអនុញ្ញាតឲ្យចូលនៅក្នុងប្រទេសវៀតណាមនោះ នៅពេលនេះបានចូលមកដល់ច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ហើយនាវាទាំងនោះមិនអនុញ្ញាតឲ្យចូលចតនៅច្រាំងភ្លាមៗនោះទេ គឺទុកនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីច្រាំង។

ការឲ្យនាវាទាំង៥គ្រឿងនេះ ចូលមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីម្ចាស់នាវាទេសចរណ៍ម្នាក់ បានស្នើសុំសម្តេចហ៊ុន សែន ឲ្យជួយដោះស្រាយ ខណៈដែលនាវាទាំងនោះជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុក។ ភ្លាមៗនោះ សម្តេចហ៊ុន សែនបានបញ្ជាឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យចេញអន្តរាគមន៍ដោះស្រាយភ្លាមផងដែរ។

បើតាមឯកឧត្តមម៉ក់ ស៊ីដេត អគ្គនាយកដ្ឋានផ្លូវទឹក សមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មានថា នាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលវៀតណាម មិនឱ្យចូលចតនោះ គឺបានមកដល់ច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាលហើយ នាវាទេចរណ៍ទាំង៤គ្រឿងនេះ មិនអនុញ្ញាតឱ្យចូលច្រាំងនោះឡើយ គឺទុកនៅចម្ងាយប្រមាណពីរគីឡូម៉ែត្រពីច្រាំង។ ក្រៅពីនាវាទេសចរណ៍៤គ្រឿងដែលត្រឡប់មកពីប្រទេសវៀតណាមនោះ បច្ចុប្បន្ននេះកំពុងមាននាវាទេចរណ៍មួយគ្រឿងចតនៅទីនោះផងដែរ។

ឯកឧត្តមបន្ថែមថា ក្នុងចំណោមនាវាទេសចរណ៍ទាំង៥គ្រឿង ដែលបានចតនៅច្រកក្អមសំណរនេះ នាវា៣គ្រឿង មានអ្នកទេសចរ។ ដោយឡែកនាវាពីរគ្រឿងទៀត មានតែអ្នកបម្រើការងារលើនាវា និងនាវិក មិនទែប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ថា នាវាទាំង៥គ្រឿងផ្ទុកមនុស្សសរុប២០០នាក់ ក្នុងនោះអ្នកទេសចរ៧៧នាក់ មកពីប្រទេស បារាំង ដាណឺម៉ាក សរអា ស៊ុយអែត រុស្សី កាណាដា និងខ្មែរ១នាក់ រីឯបុគ្គលិក និងនាវិក ចំនួន១២៣នាក់៕

RELATED ARTICLES