Monday, November 24, 2025
Homeព័ត៌មានជាតិលោកឧកញ៉ាឌួង ឆាយ ប្រកាសបិទក្លឹបកម្សាន្ត SOUND រហូតដល់ជំងឺកូវីដ-19 បានធូតស្រាល

លោកឧកញ៉ាឌួង ឆាយ ប្រកាសបិទក្លឹបកម្សាន្ត SOUND រហូតដល់ជំងឺកូវីដ-19 បានធូតស្រាល

ក្រោយពេលសម្តេចហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត-ក្រុងទាំងអស់បិទរោងភាពយន្ត និង KTV ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីដ-១៩ បានធូរស្រាលនោះ លោកឧកញ៉ាឌួង ឆាយ ដែលគេសដឹងថា ជាម្ចាស់ក្លឹបកម្សាន្ត SOUND ក៏បានប្រកាសបិទក្លឹបកម្សាន្តផងដែរ។

លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា “ខ្ញុំបាទសូមគាំទ្រ និងស្ម័គ្រចិត្តនឹងបិទក្លឹប សោនក្លឹប SOUND CLUB ក្នុងការចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឆ្លៀតក្នុងឱកាសនេះក៏សូមអរគុណយ៉ាងស្មោះអស់ពីបេះដូងចំពោះមន្រ្តីសុខាភិបាលទាំងអស់ដែលជាវីរៈជន វីរជៈនារីដែលបានប្រថុយជីវិតដើម្បីជួយប្រជាជនរបស់យើង”។

គួរបញ្ជាក់ រាជរដ្ឋាភិបាលបានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត-ក្រុងទាំងអស់បិទរោងភាពយន្ត និង KTV ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីដ-១៩ បានធូរស្រាលនោះ តាមការស្នើសុំរបស់ក្រសួងសុខាភិបាល៕

RELATED ARTICLES