Monday, November 24, 2025
Homeព័ត៌មានជាតិរាជរដ្ឋាភិបាល សម្រេចឲ្យអភិបាលរាជធានីភ្នំពេញ និងខេត្ត-ក្រុងទាំងអស់ បិទរោងភាពយន្ត និង KTV បណ្តោះអាសន្ន

រាជរដ្ឋាភិបាល សម្រេចឲ្យអភិបាលរាជធានីភ្នំពេញ និងខេត្ត-ក្រុងទាំងអស់ បិទរោងភាពយន្ត និង KTV បណ្តោះអាសន្ន

រោងភាពយន្ត និង KTV ត្រូវបានរដ្ឋាភិបាលកម្ពុជា ឲ្យអភិបាលរាជធានីភ្នំពេញ និងខេត្ត-ក្រុងទាំងអស់ បិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូនវីដ-១៩ បានធូរស្រាលនៅក្នុងប្រទេសកម្ពុជា តាមការស្នើសុំរបស់ក្រសួងសុខាភិបាល។

ការសម្រេចឲ្យបិទជាបណ្តោះអាសន្ន រោងភាពយន្ត និង KTV នេះ ក្រោយពីក្រសួងសុខាភិបាលបានរកឃើញមនុស្ស១១នាក់ថ្មីថែមទៀត ផ្ទុកនូវជំងឺកូវីដ-១៩ បនទាប់ពីពួកគេបានវិលត្រឡប់មកពីគោរពសាសនានៅទីក្រុងកាឡាឡាំពួរ និងម្នាក់ទៀតទើបវិលមកពីប្រទេសថៃ។

យ៉ាងណា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រទេសកម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ នេះ ចំនួន២៤នាក់ហើយ ក្នុងនោះព្យាបាលជាសះស្បើយម្នាក់។

ដោយឡែក កាលពីម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទសាលារៀនទាំងស្រុងជាបណ្តោះអាសន្ន ទូទាំងប្រទេសផងដែរ៕

RELATED ARTICLES