យោងទៅតាមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំនៅប្រទសកម្ពុជា បានឲ្យដឹងថា តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុ (Detection Reagent) សារធាតុលាយជាមួយសំណាក ដើម្បីតេស្តរកជម្ងឺវីរុស COVID-19 សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ តាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។

ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសក៍វេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា”។

គួបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រទេសកម្ពុជា មានអ្នកផ្ទុកកូវីត១៩ ចំនួន២៤នាក់ហើយ ប៉ុន្តែក្នុងនោះមានមនុស្សម្នាក់ត្រូវបានព្យាបាលជាសះស្បើយ និងមនុស្សផ្សេងទៀតកំពុងសម្រាកព្យាបាល៕