Monday, November 24, 2025
Homeព័ត៌មានជាតិក្រសួងសុខាភិបាលកម្ពុជា នឹងយកអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩

ក្រសួងសុខាភិបាលកម្ពុជា នឹងយកអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសថា និងយកអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីត១៩។

នៅក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរៈភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំងសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ ឲ្យកាន់តែមានប្រសិទ្ធភាព។

សេចក្តីដូចបានជំរាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាប និងរក្សាភាពនឹងនរក្នុងចិត្ត កុំមានការភ័យខ្លាច ជឿទុកចិត្តលើវិធនាការប្រយុទ្ធនឹងជំងឺកូវីត១៩ នេះ របស់រាជរដ្ឋាភិបាល៕

RELATED ARTICLES