គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលាបានរកឃើញមនុស្ស១២នាក់ ឆ្លងជំងឺកូវីត១៩ ដែលចំនួន១១នាក់ ក្នុងចំណោម៧៩នាក់ ទើបតែមកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និង១នាក់ ទើបត្រឡប់មកប្រទេសថៃ។

អ្នកទាំង១២នោះ មានដូចខាងក្រោម៖
១.
នៅខេត្តបន្ទាយមានជ័យ ២ករណី
បុរសជនជាតិខ្មែរឥស្លាម ១នាក់ នៅក្រុងសិរីសោភ័ណ
បុរសជនជាតិខ្មែរ ១នាក់ ទើបមកពីប្រទេសថៃ នៅភូមិឬស្សីក្រុងសិរីសោភ័ណ
អ្នកទាំង២ ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។
២. នៅរាជធានីភ្នំពេញ
២ករណី
បុរសខ្មែរឥស្លាម ២នាក់ (អាយុ៦៣ឆ្នាំម្នាក់ និងម្នាក់ទៀត៦៤ឆ្នាំ) នៅព្រែកប្រា កំពុងដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យរុស្ស៊ី
៣.
នៅខេត្តកំពង់ឆ្នាំង ២ករណី
បុរសខ្មែរឥស្លាម ២នាក់ (អាយុ៧៥ឆ្នាំម្នាក់ និងម្នាក់ទៀត២៨ឆ្នាំ) កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
៤. នៅខេត្តបាត់ដំបង
៤ករណី
បុរសខ្មែរឥស្លាម ៤នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។
៥. នៅខេត្តកំពត ១ករណី
បុរសខ្មែរឥស្លាម ១នាក់ (អាយុ៣០ឆ្នាំ) អ្នកបកប្រែឲ្យម៉ាសឡេស៊ីនៅកែប កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តកែប។
៦. ខេត្តត្បូងឃ្មុំ ១ករណី
បុរសខ្មែរឥស្លាម ១នាក់ (អាយុ៦១ឆ្នាំ) កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តនៅពញ្ញាក្រែក ។

យ៉ាងណាក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងក្រោមជាតិ កំពុងបន្តតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្ម ជាពិសេសអ្នកដែលបានចូលរួមនៅក្នុងពិធីសាសនាឥស្លាម នៅប្រទសម៉ាឡេស៊ី កន្លងមកបន្ថែមទៀត។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្អៃទិ១៧ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកផ្ទុកកូវីត១៩នៅប្រទេសកម្ពុជា ឡើងដល់ចំនួន២៤នាក់ហើយ។