Monday, November 24, 2025
Homeព័ត៌មានជាតិមនុស្ស៤នាក់ រួមទាំងកុមារអាយុ៤ឆ្នាំម្នាក់ កើតជំងឺកូវី១៩ នៅកម្ពុជា

មនុស្ស៤នាក់ រួមទាំងកុមារអាយុ៤ឆ្នាំម្នាក់ កើតជំងឺកូវី១៩ នៅកម្ពុជា

ភ្នំពេញ ៖ មកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីត១៩ ចំនួន៣នាក់ ខណៈកាលពីម្សិលមិញនេះ រកឃើញបាន២នាក់បន្ថែមទៀត សរុបចំនួន១២នាក់ហើយ រហូតដល់រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៍ណែនាំទាំងយប់។

មនុស្ស៥នាក់ដែលទើបរកឃើញផ្ទុកជំងឺកូវីត១៩ មានដូចជា ៖

បុរសជនជាតិបារាំង ឈ្មោះ Michelle Dizon Cruz អាយុ៣៥ឆ្នាំ និងកូនអាយុ៤ឆ្នាំ

បុរសជនជាតិខ្មែរ ក្រោយវិលត្រឡប់មកពីប្រទេសបារាំង

បុរសខ្មែរ-ឥស្លាម ចំនួន២នាក់ទៀត រស់នៅខេត្តព្រះវិហារ (ម្នាក់អាយុ៣៥ឆ្នាំ និងម្នាក់ទៀតអាយុ៣៩ឆ្នាំ)។ បុរស២នាក់នេះ ត្រូវបានក្រសួងសុខាភិបាល ក្រោយពេលអ្នកទាំង២និងមនុស្ស៨នាក់ទៀត ទើបវិលត្រឡប់ពីចូលរួមពិធីសាសនានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ចំណែកមនុស្ស៨នាក់ទៀត អាជ្ញាធរមិនទាន់រកឃើញរោគសញ្ញានោះឡើយ ខណៈដែលពេលនេះក្រសួងបានដាក់ការតាមដានសុខភាពផ្ទាល់ខ្លួនចំនួន១៤ថ្ងៃ។

យ៉ាងណា កាលពីយប់កណ្តាលអាធ្រាត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារាចរណ៍ណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់ ដើម្បីឆ្លើយតបនឹងការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩។

វិធានការទាំង៤ ដែលសម្តេចហ៊ុន សែន រាជរដ្ឋាភិបាល ដាកើចេញដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩នោះ មានដូចជា ៖

១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។

២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។

៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។

៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕

RELATED ARTICLES