Monday, November 24, 2025
Homeព័ត៌មានជាតិមួយប្រាវឲ្យផ្អើលគេហើយ ប្រុសជិះម៉ូតូគេចបាត់ ស្រីបានសំណាញ់យោង

មួយប្រាវឲ្យផ្អើលគេហើយ ប្រុសជិះម៉ូតូគេចបាត់ ស្រីបានសំណាញ់យោង

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូមិនដឹងជាមានបញ្ហាអ្វីនឹងគ្នា ក៏ស្រាប់តែជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ ក៏ឈប់ម៉ូតូឈ្លោះប្រកែកគ្នាមួយប៉្រាវ ធ្វើឱ្យខាងស្រីមួម៉ៅក្តៅចិត្តក៏រត់ឡើងទៅលើស្ពានបាឡេ លោតទឹកបំណងសម្លាប់ខ្លួន តែសំណាងល្អធ្លាក់ទើលើសំណាញ់និងត្រូវបានក្រុមសន្តិស៊ិខជួយសង្គ្រោះទាន់ពេល ចំណែកខាងប្រុសវិញឃើញសភាពបែបនេះក៏ជិះម៉ូតូគេចចេញទៅបាត់ស្រមោល។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចលើស្ពានបាឡេ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

គូស្នេហ៍ដែលកើតមានជម្លោះនឹងគ្នារហូតឈានដល់ខាងស្រីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគអ្នកទាំងពីរមានវ័យប្រមាណជាង២០ឆ្នាំដូចគ្នា និងជិះម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍ខាងលើមិនដឹងជាធ្វើដំណើរពីណាមកណាក៏បានដឹកគ្នាមកឈប់នៅត្រង់ចំណុចរង្វង់មូលនាងមច្ឆា រួចក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ តែមិនដឹងថា ឈ្លោះគ្នាពិរឿងអ្វីនោះទេ។

លុះបន្តិចក្រោយមក ខាងស្រីមួម៉ៅក្តៅចិត្តក៏បានរត់ឡើងមកលើស្ពានបាឡេ រួចលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកបំណងផ្តាច់ជីវិតខ្លួនឯង តែសំណាងល្អធ្លាក់ទើលើសំណាញ់ និងត្រូវបានក្រុមសន្តិសុខប្រទះឃើញក៏ជួយទាញឡើងមកលើស្ពានវិញ និងឃើញបុរសជាសង្សារបានជិះម៉ូតូតាមមកនិយាយគ្នាមួយសន្ទុះដែរ តែដោយសារមិនត្រូវរ៉ូវគ្នា ទើបខាងប្រុសខឹងក៏ជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ទៅ។

ចំណែកនារីខាងលើឈររេរាទាមទារអង្គុយលេងលើស្ពានតែម្នាក់ឯង ប៉ុន្តែត្រូវបានក្រុមសន្តិសុខមិនទុកចិត្តក៏ចាប់អូសដៃឱ្យឡើងជិះម៉ូតូ រួចដឹកចុះពីលើមកដាក់នៅក្នុងម៉ាតក្នុងស្ថានីយប្រេងមួយកន្លែង ដើម្បីឱ្យសម្រួលអារម្មណ៍ មុននឹងត្រឡប់ទៅផ្ទះវិញ។/

RELATED ARTICLES