Monday, November 24, 2025
Homeព័ត៌មានជាតិនាងកំពុងដេកលង់លក់ រត់ចូលបន្ទប់ ធ្វើសកម្មភាព...

នាងកំពុងដេកលង់លក់ រត់ចូលបន្ទប់ ធ្វើសកម្មភាព…

ខេត្តកំពង់ធំ ៖ យុវតីវ័យជំទង់ម្នាក់កំពុងដេកលង់លក់នៅក្នុងបន្ទប់តែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យមិនស្គាល់មុខម្នាក់ធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារបន្ទប់ រួចចូលទៅចាប់ចងយុវតីរងគ្រោះនិងបានយកកាំបិតមកភ្ជង់ប្លន់យកខ្សែកមាសទំងន់៣ជី រួចគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ករណីភ្ជង់កាំបិតប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចហាងលក់ដូរមួយកន្លែង យីហោ មិត្តយល់ចិត្ត ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

យុវតីរងគ្រោះដែលត្រូវជនសង្ស័យភ្ជង់កាំបិតប្លន់ខ្សែកខាងលើនេះ មានឈ្មោះអឿន ឡៃហៀង អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

តាមសម្តីរបស់យុវតីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នាងបានចូលទៅសម្រាកនៅក្នុងបន្ទប់ដូចសព្វដង។ ស្រាប់តែមកដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅគ្រាដែលនាងកំពុងដេកលង់លក់ស្រាប់តែលេចមុខជនសង្ស័យម្នាក់បានចូលមកធ្វើសកមμភាពវាយបំបែកកញ្ចក់ទ្វារបន្ទប់របស់នាង រួចចូលមកចាប់នាងចងនិងបានយកកាំបិតមកភ្ជង់នាង រួចប្លន់យកខ្សែកផ្លាកទីនរបស់នាងទំនង់៣ជី បន្ទាប់មកក៏បានរត់គេចចេញពីកន្លែងកើតហេតុភ្លាមៗតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ យុវតីរងគ្រោះបានប្តឹងសមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES