ក្រោយពេលដែលមានគ្រូបង្រៀនជនជាតិកាណាដាម្នាក់ កើតជំងឺកូវីត១៩ ហើយត្រុវបានក្រុមគ្រូពេទ្យដឹកមកកាន់ពេទ្យរុស្ស៊ី ដើម្បីដាក់ក្នុងបន្ទប់ដាច់ដោយឡែក ដើម្បីឲ្យសម្រាកព្យាបាល១៤ថ្ងៃ។ ក្រុមគ្រូពេទ្យក៏បានទៅយកសំណាកកូន២នាក់របស់លោកគ្រូបង្រៀននេះទៅពិនិត្យ ជាលទ្ធផល គឺមិនមានផ្ទុកកូវីត១៩នោះទេ ប៉ុន្តែយ៉ាងណា ក្រុមគ្រូពេទ្យនៅតែបន្តតាមដានជាប់ជាប្រចាំ។

បើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា “សុខភាពកូន២នាក់របស់ជនជាតិកាណាដាអាយុ៤៩ឆ្នាំដែលវិជ្ជមានកូវីដ១៩នោះ មានតេស្តអវិជ្ជមានវីរុសកូវីដ១៩ ៖

សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា លទ្ធផលតេស្តលេីកូនបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំដែលវិជ្ជមានវីរុសកូវីដ១៩នោះ គឺ អវិជ្ជមាន គិតត្រឹមម៉ោង១២:៣០នាទី នៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នេះ។
សូមបងប្អូនរក្សាភាពហ្នឹងនរ កុំភ័យពេក ការបារម្ភលើសុខភាពជាការត្រឹមត្រូវ ក៏ប៉ុន្តែយើងត្រូវយល់ដឹងថា មិនទាន់មានករណីឆ្លងនៅក្នុងសហគមន៍នៅឡើយទេ។ មានតែករណីនាំចូលលើជនបរទេសផ្សេងៗ ហេីយនិងការឆ្លងពីបុគ្គលជនជាតិជប៉ុនមកបុគ្គលជនជាតិខ្មែរ អាយុ៣៨ឆ្នាំតែម្នាក់ប៉ុណ្ណោះ នៅខេត្តសៀមរាប ដែលគាត់មានសុខភាពធម្មតាបច្ចុប្បន្ននេះ គិតត្រឹមម៉ោងនិងថ្ងៃខែឆ្នាំខាងលើនេះ។

ក្រុមការងារកំពុងបន្តកិច្ចការសំខាន់ៗទៀតយ៉ាងសកម្ម ហើយក្រសួងនឹងបន្តធ្វើបច្ចប្បន្នភាពូនសាធារណជនបន្ថែមទៀត បើមានការវិវត្តន៌ថ្មីណាមួយ។ សូមអរគុណ”។
គួរបញ្ជាក់ថា បុរសជនជាតិកាណាដា ផ្ទុកជំងឺកូវីត១៩នេះ គឺជាគ្រូបង្រៀននៅសាសា CIS សាខាកោះពេជ្រ ត្រូវបានក្រសួងសុខាភិបាលរកឃើញផ្ទុកនូវជំងឺកូវីត១៩ ដែលសរុបមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា មានអ្នកផ្ទុកជំងឺកូវីត១៩ ចំនួន៧នាក់ហើយ។