Thursday, January 15, 2026
Homeព័ត៌មានជាតិក្រសួងសាធារណៈការ និងដឹកជញ្ជូន សម្រេចផ្អាកនាវាចូលក្នុងប្រទេសកម្ពុជា

ក្រសួងសាធារណៈការ និងដឹកជញ្ជូន សម្រេចផ្អាកនាវាចូលក្នុងប្រទេសកម្ពុជា

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរាបជូនប្រធាន និងតំណាងក្រុមហ៊ុនភ្នាក់ងារនាវានៃនាវាទេសចរណ៍ ផ្អាកជាបណ្តោះអាសន្ន​លើការអនុញ្ញាតចូលនាវាទេសចរណ៍មកក្នុងប្រទេសកម្ពុជា តាមច្រកអន្តរជាតិក្អមសំណរ។

នៅក្នុងសេចក្តីប្រកាសលេខ៥៧១សក.ដជទ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា អគ្គនាយកដ្ឋានដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជំរាបជូនលោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនភ្នាក់ងារនាវានៃនាវាទេសចរណ៍ទាំងអស់ជ្រាបថា ៖ អគ្គនាយកដ្ឋានដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកជាបណ្តោះអាសន្ន​លើការអនុញ្ញាតចូលនាវាទេសចរណ៍មកក្នុងប្រទេសកម្ពុជា តាមច្រកអន្តរជាតិក្អមសំណរ ពីថ្ងៃនេះរហូតដល់មានការសម្រេចថ្មី។

អគ្គនាយកដ្ឋានដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សូមធ្វើការនារាករណ៍លើខ្លឹមសារនៃលិខិតលេខ៥៧០សក.ដជទ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីជាប្រធាន ឬតំណាងភ្នាក់ងារនាវានៃនាវាទេសចរណ៍ទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាព។

ការសម្រេចផ្អាកឲ្យនាវាទេសចរណ៍ចូលមកក្នុងប្រទសកម្ពុជា ក្រោយពីនាវា១គ្រឿង ឈ្មោះ Viking Cruise Journey ដែលមានអ្នកទេសចរណ៍និងនាវិកចំនួនជាង៦០នាក់ ចេញពីប្រទេសវៀតណាម តាមច្រកក្អមសំណ និងបន្តមកកាន់ខេត្តកំពង់ចាម មានផ្ទុកជមអឺកូវីត ចំនួន៣នាក់ រួមមាន ៖

ទី១. ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ
ទី២. បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ
ទី៣. ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ៕

ដោយឡែក ក្រៅពីអ្នកទាំង៣ ដែលក្រសួងសុខាភិបាលកម្ពុជា បានរកឃើញជំងឺកូវីត-១៩ អ្នកដែលនៅសេសសល់ កំពុងតែស្ថិតក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យជាប្រចាំ៕

RELATED ARTICLES