Monday, November 24, 2025
Homeព័ត៌មានជាតិគាត់ស្រែកផ្អើលពេញផ្សារ នាំគ្នាដេញចាប់ ពេលដឹងថាបាត់

គាត់ស្រែកផ្អើលពេញផ្សារ នាំគ្នាដេញចាប់ ពេលដឹងថាបាត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ចាប់ឃាត់ខ្លួនពីបទលួចបន្ទាប់ពីបានធ្វើសកម្មភាពចូលលួចកាបូបលុយអ្នកលក់ផ្លែឈើម្នាក់ពីក្នុងតូប នៅតាមផ្លូវលេខ១៩២៨ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងចាប់ឃាត់ខ្លួនក្នុងអំពើលួចនេះ មានឈ្មោះនៅ ឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ដីថ្មី ខណ្ឌគោកឃ្លាង (គ្មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះអ៊ុយ សុភី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ ស្នាក់ នៅផ្ទះលេខ១៩៧ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចដដែលឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងភ្លាមៗ ខណៈដែលជនរងគ្រោះដឹងថា បាត់កាបូបលុយ រួចប្តឹងសមត្ថកិច្ចដេញចាបឮដកហូតបានកាបូបយកមកវិញ ដែលមានលុយ៤០០.០០០៛ (សែសិបម៉ឺនរៀល) ប្រគល់ឱ្យម្ចាស់វិញ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំនៅអធិការដ្ឋាន និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

RELATED ARTICLES