Monday, November 24, 2025
Homeព័ត៌មានជាតិមិនដឹងជាគ្រូពេទ្យប្រើថ្នាំអីខ្លះ បានជាភ្ញាក់ផ្អើលបែបនេះ

មិនដឹងជាគ្រូពេទ្យប្រើថ្នាំអីខ្លះ បានជាភ្ញាក់ផ្អើលបែបនេះ

ខេត្តឧត្តរមានជ័យ ៖ បុរសជាគ្រូពេទ្យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីព្យាបាលជំងឺខុសបច្ចេកទេស (ផ្សំថ្នាំឱ្យអ្នកជំងឺលេប) បណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ក្នុងផ្ទះរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលោកគ្រូពេទ្យ ស្ថិតក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះឈន់ ឈយ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង បានស្លាប់ក្នុងបន្ទប់ថែទាំវេជ្ជសាស្ត្រឯកជនពិគ្រោះព្យាបាលជំងឺមនុស្សចាស់ និងកុមារ១កន្លែង ស្ថិតនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។

ចំណែកគ្រូពេទ្យប្រើថ្នាំខុសបច្ចេកទេសបណ្តាលឱ្យគេស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះអ៊ុក រ៉ែន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។

ករណីខាងលើនេះ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យជំនាញចុះធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារប្រើថ្នាំព្យាបាលខុសបច្ចេកទេសពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES