Monday, November 24, 2025
Homeព័ត៌មានជាតិតាចូលម៉ាស្សាបានតែមួយភ្លែត ស្រាប់តែនាងៗរត់ចេញ ហៅសមត្ថកិច្ច

តាចូលម៉ាស្សាបានតែមួយភ្លែត ស្រាប់តែនាងៗរត់ចេញ ហៅសមត្ថកិច្ច

ខេត្តសៀមរាប ៖ បុរសវ័យចំណាស់ម្នាក់កើតមានអាការមិនសូវស្រួលខ្លួន ក៏បានចូលទៅរកសេវាម៉ាស្សាសម្រួលសរសៃនៅក្នុងហាងម៉ាស្សាមួយកន្លែង ស្រាប់តែអកុសល ខណៈដែលនារីម៉ាស្សាកំពុងម៉ាស្សាឱ្យសុខៗមិនទាន់ស្រួលផង ក៏ត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេចនៅក្នុងបន្ទប់យ៉ាងអាណាចអាធ័ម។

ករណីខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅចំណុចហាងម៉ាស្សាមួយកន្លែង យីហោម៉ាស្សាដើមឬស្សី ស្ថិតក្នុងភូមិ រលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង។

បុរសរងគ្រោះខាងលើ មានឈ្មោះទ្រី ឆេង អាយុ៦៥ឆ្នាំ មានលំនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសចំណាស់ជាជនរងគ្រោះខាងលើបានចូលមកក្នុងហាងម៉ាស្សាខាងលើ ដើម្បីឱ្យនារីម៉ាស្សាជួយសម្រួលសរសៃឱ្យ ព្រោះមិនស្រួលខ្លួន។

លុះពេលចូលទៅដល់ក្នុងបន្ទប់ ចាប់ផ្តើមម៉ាស្សា ទើបនឹងបានបន្តិចគ្រាន់តែលុញក្បែរៗអាប្អូន ក៏ស្រាប់តែបុរសរងគ្រោះកើតមានអាការត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេច ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញហាងម៉ាស្សា និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យ ចុះដល់ទីតាំងត្រួតពិនិត្យសព បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងដាច់សរសៃឈាមខួរក្បាល។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”៕

RELATED ARTICLES