Monday, November 24, 2025
Homeព័ត៌មានជាតិនាងវិលមកវិញហើយ ឪពុកម្តាយអស់បារម្ភ និងត្រេកអរណាស់

នាងវិលមកវិញហើយ ឪពុកម្តាយអស់បារម្ភ និងត្រេកអរណាស់

តាមព័ត៌មានចុងក្រោយបានឲ្យដឹងថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ក្មេងស្រីកូនកាត់ខ្មែរ-អាមេកាំង ឈ្មោះគឹម ចាន់នី បានវិលត្រឡប់មកពីប្រទេសថៃវិញហើយ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់រាជធានីភ្នំពេញ ដើម្បីបានជួបជុំឪពុកម្តាយដែលទន្ទឹងរង់ចាំផ្លូវនាងជិត១ខែ។

បើតាមហ្វេសប៊ុកលោកស្នងការនគរបាលខេត្តបន្ទាយមានជ័ន អាត់ ខែម បានបង្ហោះសារថា “ក្មួយស្រី គឹម ចាន់នី Kimchannee សញ្ជាតិពីរ កម្ពុជា អាមេរិក ចេញពីកម្ពុជាទៅប្រទេសថៃ ត្រឡប់មកវិញ ត្រូវកងកំលាំងនគរបាលខេត្តជូនគាត់ទៅភ្នំពេញជួបជុំក្រុមគ្រួសារគាត់”។

គួបញ្ជាក់ថា ក្មេងស្រីគឹម ចាន់នី បានចាកចេញពីផ្ទះតាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនបានប្រាប់នរណាម្នាក់ឲ្យដឹងនោះឡើយ ធ្វើឲ្យឪពុកម្តាយនាងស្វះស្វែងតាមរក រហូតដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្វែងរកគ្រប់ខេត្ត និងប្រទេសជិតខាងជួយស្វែងរកទៀតផង។

លុះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចប្រទេសថៃ បានផ្តល់ដំណឹងមកកាន់សមត្ថកិច្ចប្រទសកម្ពុជា ថា ក្មេងស្រីគឹម ចាន់នី កំពុងរស់នៅក្នុងប្រទេសថៃ ប្រកបដោយសុវត្ថិភាព៕

RELATED ARTICLES