Monday, November 24, 2025
Homeព័ត៌មានជាតិជិះម៉ូតូក្បែរភ្លាម ស្រាប់តែលូកដៃធ្វើសកម្មភាព នាងស្រែកឲ្យគេជួយ

ជិះម៉ូតូក្បែរភ្លាម ស្រាប់តែលូកដៃធ្វើសកម្មភាព នាងស្រែកឲ្យគេជួយ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ដែលជាបុគ្គលិកខារ៉ាអូខេនគរសំរិទ្ធ កំពុងតែដើរតាមផ្លូវបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ប្រទះឃើញអន្តរាគមន៍ប្រដេញតាមពីក្រោយ រហូតឃាត់ខ្លួនបានភ្លាមៗ រួមទាំងវត្ថុតាងជាក់ស្តែង។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រព្រឹត្តនៅចំណុចមុខខារ៉ាអូខេនគរសំរិទ្ធ ផ្ទះលេខ៣២៨ ផ្លូវលេខ១៨២ ក្រុមទី២៤ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះយ៉ាន់ រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥២E1 ផ្លូវលេខ៣៤៨ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះម៉ក់ លក្ខិណា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេនគរសំរិទ្ធ ស្នាក់នៅផ្ទះលេខ ៩E0z ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានកាបូបស្ពាយម៉ាក LV ពណ៌សូកូឡាចំនួន១ ប្រគល់ឱ្យជនរងគ្រោះវិញ ម៉ូតូម៉ាកហុងដាឃ្លីក ស៊េរី២០២០ លេខតួនិងម៉ាស៊ីន៥១៣១៧៧៩ ពាក់ស្លាកលេខភ្នំពេញ 1ID-8713 (ជារបស់ជនសង្ស័យ)។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរឆ្លងផ្លូវលេខ១៨២ ដោយមានស្ពាយកាបូបចំហៀង ភ្លាមនោះ ជនសង្ស័យជិះម៉ូតូតែម្នាក់ឯង មកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេច គាប់ជួនកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ កំពុងល្បាតនៅក្បែរនោះក៏ប្រដេញតាមពីក្រោយ ចាប់បានភ្លាមៗតែម្តង។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តទឹកនោមជនសង្ស័យ បង្ហាញថា វិជ្ជមាន (មានសារធាតុញៀ)។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំណែកកាបូប បានប្រគល់ជូនម្ចាស់វិញ៕

RELATED ARTICLES