ភ្នំពេញ ៖ បុរសកែភេទជាស្រីស្អាតដែលឡាយវីដេអូប្រកាសលក់ខ្លួនឱ្យប្រុសៗរួមរ័ក១យប់១០០ដុល្លារ និងថែមទាំងហ៊ានប្រាប់ពីទីតាំងដែលនាងរស់នៅ ព្រមទាំងប្រកាសលេខទូរស័ព្ទជាសាធារណៈឱ្យភ្ញៀវប្រុសៗងាយស្រួលទាក់ទងទៀតនោះ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
បុរសកែភេទជាស្រីស្អាតឡាយលក់នំគម ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះម៉ន អ៊ីវ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំស្តុបអូរបែកក្អម ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បុរសកែភេទជាស្រីឈ្មោះម៉ន អ៊ីវ៉ា ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការនៅវេលាម៉ោង២និង៣០នាទី ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូលក់ខ្លួនលើ Bigo Live ដោយចោទពីបទផុសរូបភាព និងសំភារអាសអាភាស យោងតាមមាត្រា៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដែលប្រឈមនឹងជាប់ទោសចាប់ពី១ខែដល់១ឆ្នាំ។

លោកអធិការបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការឯកភាពពីលោកសឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រោះទង្វើដែលឈ្មោះម៉ន អ៊ីវ៉ា បានធ្វើនេះពិតជាធ្វើឱ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃរបស់ស្ត្រីខ្មែរ។

គួររំលឹកថា ថ្មីៗនេះ បុរសកែភេទជាស្រីស្អាតខាងលើ បានធ្វើសកម្មភាពឡាយវីដេអូតាមប្រព័ន្ធ Bigo Live ប្រកាសលក់ខ្លួនឱ្យភ្ញៀវប្រុសៗរួមរ័ក ដោយរៀបរាប់ថា បើមានបុរសៗណាចង់ទៅរកនាងដល់ផ្ទះតម្លៃតែ៣០ដុល្លារទេ តែបើហៅនាងចេញមកក្រៅដេកម្តងតម្លៃ៥០ដុល្លារ ប៉ុន្តែបើសិនជាចង់ដេកជាមួយនាងពេញ១យប់ទល់ភ្លឺ តម្លៃ១០០ដុល្លារ។
ជាងនេះទៅទៀត បើមានអ្នកណាចង់ឃើញរូបអាក្រាតរបស់នាងបែបននលគក និងមើលកន្លែងសំខាន់ៗរបស់នាងត្រូវបង់សេវា២៥ដុល្លារ ដោយលក្ខខណ្ឌនេះត្រូវវេរលុយឱ្យនាងមុន ទើបនាងឡាយស្រាតឱ្យមើល។

ជាមួយនឹងការឃោសនាពីសេវាខាងលើនេះ ស្ត្រីខាងលើបានអះអាងថា នាងមានរាងកាម៉ាប់ៗគួរឱ្យស្រឡាញ់ ចំណែកកាយវិការធានាថាម៉ាអេមបា នជួបម្តងហើយច្បាស់ជាជក់ចិត្តដិតអារម្មណ៍ មិនឱ្យភ្ញៀវប្រុសៗទាស់ចិត្តឡើយ។ ដោយឡែកចំពោះទីតាំងដែលនាងបានប្រាប់នៅក្នុងការឡាយនោះ គឺនាងស្នាក់នៅផ្ទះជួលតាមបណ្តោយផ្លូវ២៧១ ខាងជើងស្តុបណូគា អូរបែកក្អម បើធ្វើដំណើរពីផ្លូវលេខ២០០៤ មកដល់ស្តុបត្រូវបត់ឆ្វេងបន្តិច រួចខលទៅរកនាងតាមរយៈលេខទូរស័ព្ទដែលនាងបានប្រកាសនោះនាងនឹងទៅទទួលភ្លាម។

ដោយមើលឃើញពីភាពមិនសមរម្យ ប្រាសចាកទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់ និងផ្ទុយទៅនឹងចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងមានវិធានការទប់ស្កាត់រាល់សកម្មភាពឡាយតាមហ្វេសប៊ុកបែបសិចស៊ី ដើម្បីលក់ផលិតផលតាមអនឡាញផងនោះ ទើបសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីជើងខ្លាំងខាងលើតែម្តង៕