Monday, November 24, 2025
Homeព័ត៌មានជាតិដាច់ខ្លាំងរកលុយទិញកាដូជូនស្រីមិនបាន ផ្សងសំណាងលួចម៉ូតូគេ ជាប់ខ្នោះ

ដាច់ខ្លាំងរកលុយទិញកាដូជូនស្រីមិនបាន ផ្សងសំណាងលួចម៉ូតូគេ ជាប់ខ្នោះ

ភ្នំពេញ ៖ ក្មេងស្ទាវឈាមរាវម្នាក់ទំនងជាដាច់យ៉ៃអត់លុយទិញកាដូឱ្យស្រីថ្ងៃបុណ្យនៃក្តីស្រលាញ់ ក៏បែកគំនិតលួចម៉ូតូរបស់គេ ទីបំផុតត្រូវម្ចាស់ឃើញទាន់ស្រែកផ្អើលប្រជាពលរដ្ឋចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនរងគ្រោះមានឈ្មោះគឹម គូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះហ យ៉ាំងគួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CC-2545 ត្រង់ចំណុចកើតហេតុ ដោយភ្លេចដកសោចេញពីម៉ូតូ រួចក៏ចូលទៅធ្វើការបាត់ទៅ។

លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ឈ្មោះហ យ៉ាំងគួរ និងឈ្មោះញឹក បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបានបន្តិច ក៏ត្រូវជនរងគ្រោះចេញមកឃើញស្រែកចោរៗផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានជនសង្ស័យម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES