Monday, November 24, 2025
Homeព័ត៌មានជាតិស្រាបៀរអាន់ឆ័រ នឹងចាប់រង្វាន់លើកទី១ សម្រាប់ឆ្នាំ២០១៩-២០២០ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

ស្រាបៀរអាន់ឆ័រ នឹងចាប់រង្វាន់លើកទី១ សម្រាប់ឆ្នាំ២០១៩-២០២០ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃអាទិត្យ ទី​១៦ ​ខែកុម្ភៈ ឆ្នាំ​​២០២០ ខាងមុខនេះ ស្រាបៀរអាន់ឆ័រ នឹងរៀបចំការចាប់រង្វាន់លើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ រដូវកាលឆ្នាំ២០១៩-២០២០ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី “Anchor Fun Zone” ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​ សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធី​ “Anchor Fun Zone ​ ​ នឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូប ដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា អ្នកនាងមាស សុខសោភា , លោកហ្សូណូ , អ្នកនាងសុគន្ធ
នីសា និងលោកឌី​ឌី។

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ចាប់​ពី​ខែកញ្ញា​ ឆ្នាំ២០១៩ ដល់​ខែកញ្ញា ឆ្នាំ​២០២០។ សម្រាប់​​ការចាប់​​រង្វាន់លើកទី១នេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យទៅកាន់កោះបាលី ​ចំនួន៥០រង្វាន់ ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាង។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់ដ៏អស្ចារ្យ​​ទាំងនេះ​​?

សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​

ពិសាដោយការទទួលខុសត្រូវ៕ ​​

RELATED ARTICLES