ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២និងលេខ២២ ប្រវែងសរុបជាង៧២គីឡូម៉ែត្រ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លៃងថា សូមកម្មករកម្មការិនីរោងចក្រទាំងអស់សូមកុំមានការព្រួយបារម្ភនឹងបញ្ហា EBA ដែលត្រូវគេសម្រេចនៅថ្ងៃស្អែកនេះ ប៉ុន្តែអ្វីដែលត្រូវព្រួយបារម្ភគឺបញ្ហាខ្វះវត្ថយធាតុដើមដែមនាំចូលពីប្រទេសចិន។

សម្តេចហ៊ុន សែន បានថ្លែងថា “សូមក្មួយៗទាំងអស់កុំព្រួបារម្ភនឹងប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលត្រូវគេសម្តេចនៅថ្ងៃស្អែកនេះ ប៉ុន្តែបើមានរោងចក្រខ្លះត្រូវបិទនៅពេលខាងមុខនេះ គឺមកពីមិនអាចនាំចូលវត្ថុធាតុដើម ដូចជា ក្រណាត់ ចូលមកកាន់ប្រទសកម្ពុជាបាន។
សម្តេចហ៊ុន សែន បន្តថា “ទោះជាគេសម្តេចព្យួរ ប៉ុន្តែគេចាប់ផ្តើមអនុវត្តនៅខែ៨ឯណោះទេ ហើយបើគេដកពិតមែន យើងបង់ថ្លៃឲ្យគេទៅ គ្រាន់តែថា ពីមុនចំណេញច្រើន ឥឡូវចំណេញតិចប៉ុណ្ណោះ”។

គួរបញ្ជាក់ថា បណ្តារោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា ភាគច្រើនបាននាំចូលវត្ថុធាត់ដើមពីប្រទេសចិន ដូចជា ក្រណាត់ អំបោះ…ជាដើម ប៉ុន្តែដោយសារតែប្រទេសចិន កំពុងតែជួបប្រទះនូវការផ្ទុះនូវជំងឺផ្លូវដង្ហើមប្រភេទថ្មី (កូរ៉ូណាវីរុស) នោះ រោងចក្រផលិតជាច្រើនបានផ្អាកការផលិត ដែលនាំឲ្យការផ្គត់ផ្គង់មានការខ្វះខាត។

មកដល់ម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា សរុបចំនួន1018នាក់ និងអ្នកផ្ទុកមានចំនួន៤៣០៩១នាក់៕