Monday, November 24, 2025
Homeព័ត៌មានជាតិ៧២នាក់ សមត្ថកិច្ចយកទៅពិនិត្យទឹកនោម... ហុឺ មិនដឹងកូនអ្នកណាខ្លះទេ?

៧២នាក់ សមត្ថកិច្ចយកទៅពិនិត្យទឹកនោម… ហុឺ មិនដឹងកូនអ្នកណាខ្លះទេ?

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឆ្មក់ចូលបង្ក្រាបបគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តមួយកន្លែង យីហោ ផ្លាយ ស្ថិតនៅតាមបណ្តោយផ្លូវកែវចន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន៧២នាក់ ខណៈដែលមេក្លោងម្ចាស់ទីតាំងដ៏ធំនេះ បានគេចខ្លួនបាត់ស្រមោល។

សេចក្តីរាយការណ៍បានឱ្យដឹងថា ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងកងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបចំប្រមូលកម្លាំងតាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ម៉ោង២រំលងអធ្រាត្រថ្ងៃដដែល ទើបចាប់ផ្តើមឡោមព័ទ្ធទីតាំងខាងលើ ហើយធ្វើការឆែកឆេតែម្តងដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមទាំងគ្រឿនញៀនផងដែរ។

សេចក្តីរាយការណ៍ខាងលើ បានបន្តថា ជាលទ្ធផលនៃការឆ្មក់បង្ក្រាបខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីនៅក្នុងក្លឹបនោះ បនសរុបចំនួន៧២នាក់ និងឆែកឆេរកឃើញថ្នាំញៀនគ្រប់ប្រភេទមួយចំនួនធំ រួមទាំងឧបករណ៍បម្រើឱ្យគ្រឿងញៀនមួយចំនួនម៉ូតូ៣៧គ្រឿង និងរថយន្ត៧គ្រឿងទៀតផង។

យ៉ាងណាក្តី សមត្ថកិច្ចនៅមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យដែលពាក់ព័ន្ធនឹងការជួញដូរ ឬជនជាប់សារធាតុញៀនមានចំនួនប៉ុន្មាននាក់នៅឡើយទេ ហើយថ្នាំញៀនចំនួនប៉ុន្មាន មានប្រភេទអីខ្លះក៏មិនទាន់ដឹងដែរ ដោយសមត្ថកិច្ចកំពុងធ្វើការនៅឡើយ។

ក្រោយបង្ក្រាបកម្លាំងព្រហ្មកំរិតស្រាល និងកងអន្តរាគមន៍ បានដឹកជនសង្ស័យប្រុសស្រីទាំងអស់ យកទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាក់វិធានការទៅតាមផ្លូវច្បាប់៕

RELATED ARTICLES